Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះ​សី​ហ​នុ​ ទទួលបាន​បរិក្ខារ​តេ​ស្ត​រ​កវី​រុ​ស​កូ​វី​ដ​-​១​៩​ ​ខ្នាត​ធំ​មួយ​គ្រឿង​ពីចិន

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​បាន​ឱ្យ​ដឹង​ថា​ ​បរិក្ខារ​តេ​ស្ត​រក​ជំងឺ​វី​រុ​ស​កូ​វី​ដ​១​៩​ខ្នាត​ធំ​មួយ​គ្រឿង​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​នឹង​មកដល់​ខេត្ត​ព្រះ​សី​ហ​នុ​នា​ដើមខែ​មេសា​ខាងមុខនេះ​។​

ស្ថានទូត​ចិន​បញ្ជាក់​ថា​ ​ជាមួយនឹង​គ្នា​នោះ​ ​ចិន​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​មកកាន់​ប្រទេស​កម្ពុជា​ ​ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សី​ហ​នុ​ក្នុង​ការ​តំ​ឡើង​ ​រៀបចំ​ ​និង​បណ្ដុះបណ្ដាល​បុគ្គលិក​ពាក់ព័ន្ធ​ផង​ដែរ​។​

​បន្ទាប់ពី​ដាក់​ឱ្យ​ប្រើប្រាស់​បរិក្ខារ​តេ​ស្ត​រ​កវី​រុ​ស​របស់​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កែប​ ​ខេត្ត​កំពត​ ​និង​ខេត្ត​មួយ​ចំនួន​ដែល​នៅក្បែរ​នោះ​នឹង​បញ្ជូន​មកកាន់​ទីនោះ​នឹង​អាច​ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​បង្កើន​ល្បឿន​តេ​ស្ត​រក​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជួយ​សន្សំ​ថវិកា​ទប់​ស្កាត់​នឹង​ជំងឺ​វី​រុ​ស​ ​ហើយ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​អាច​អនុវត្ត​កាន់តែ​ល្អ​ប្រសើរ​។​

គួរ​ជម្រាប​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-​១​៩​ ​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ ​១​ ​៨​១​៧​ ​នាក់​ហើយ​ ​ដោយ​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​មាន​ចំនួន​ ​១​ ​២​៩​៣​ ​នាក់​ ​ខណៈ​អ្នក​ជាសះស្បើយ​សរុប​មាន​ ​១​ ​០​៣​៣​ ​នាក់​ ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ​៧​៧​៧​ ​នាក់​ ​និង​ស្លាប់​៥​នាក់​៕​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook