Connect with us

ព័ត៌មានកីឡា

«គុន​ខ្មែរ» ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ UNESCO យ៉ាង​ច្បាស់​ៗ ខណៈ​ «Muay Thai» គ្រាន់តែ​ជា…

(ភ្នំពេញ)៖​ កាលពីអំឡុងដើមឆ្នាំ២០២៣ បានកើតមានពាក្យសម្តីបានផ្ទុះឡើង ខណៈដែលសហព័ន្ធកីឡាកម្ពុជា និងថៃ បានប្រទាំងប្រ ទើសគ្នា ជុំវិញរឿងខាងកម្ពុជាយើង សម្រេចដាក់ឈ្មោះ «គុនខ្មែរ» នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ មិនមែនជាឈ្មោះ «Muay Thai» នោះឡើយ ។

ទោះជាយ៉ាងណា ដោយសារតែខាងថៃ ហាក់គ្មានមូលដ្ឋានក្បាច់គុនច្បាស់លាស់ រឿងរ៉ាវនេះក៏បានស្ងប់ស្ងាត់ ស្របពេលដែលកាសែតដ៏ធំរបស់ចិន South China Morning Post ក៏បានសរសេរថា ដើមកំណើតក្បាច់ប្រដាល់ «Muay Thai» នេះ គឺចេញពីគុនខ្មែរតែម្តង ។

ដោយឡែក​ ថ្មីៗនេះ មានរឿងធ្វើឲ្យពលរដ្ឋខ្មែរយើងជាច្រើនដែលអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាវែកញែកដេញដោលគ្នា ឥឡូវនេះបន្ទាប់ពីមានផេកមួយឈ្មោះថា «មណ្ឌលវប្បធម៌» បានចែករំលែកនូវដំណឹងដ៏ល្អមួយ ទាក់ទងទៅនឹង «គុនខ្មែរ» ដែលត្រូវបានទទួលស្គាល់ពីអង្គការយូនីស្កូ ដោយផេកនោះបានលើកឡើងថា «បងប្អូនភាគច្រើនគិតថាក្បាច់គុណល្បុក្កតោតែមួយទេដែលបានចុះបញ្ជីទទួលស្គាល់ដោយ UNESCO តែពាក្យ KUN KHMER ក៌មានរួមបញ្ចូលនៅក្នុងនោះផងដែរ នេះបញ្ជាក់ថា ទាំងក្បាច់គុណល្បុក្កតោនឹងប្រដាល់KUN KHMER គឺស្ថិតក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករួចទៅហើយ»

ផេកខាងលើ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា «ប្រទេសជិតខាង muay thai និង muay laos គឺមានប្រភពចេញពី ល្បុក្កតោ ឬ kun khmer ដែលពួកគេជាប្រភេទប្រដាល់ដូចគុនខ្មែរដែរ»

ទាក់ទងរឿងនេះផងដែរ នៅពេលព្រះសង្ឃមួយអង្គបានសួរថា «ចឹងមានន័យថា Kun Khmer ក៏បានបញ្ចូល UNECOO ដែរមែន ទេបងៗ?» ក្នុងនោះ ក៏មានគណនីឈ្មោះ Sie Vortana បានធ្វើការពន្យល់ថា៖ «គុណម្ចាស់ គុនល្បុក្កតោជាឬសគល់របស់ប្រដាល់គុនខ្មែរ ហើយទាំងអស់គ្នាហៅប្រដាល់ថាគុនខ្មែរហៅកាត់ដើម្បីអោយបរទេសស្រួលចាំ។ ចុះបញ្ជីរគុនល្បុក្កតោហើយជាប់ពាក្យគុនខ្មែរទៀតយើង Full options ។ មិនដែលអ្នកធ្វើប្លង់រឹងដីផ្សេងផ្ទះផ្សេងទេ ព្រោះផ្ទះនៅលើដី។ ករុណាម្ចាស់»

ចំណែកគណនីមួយឈ្មោះ Bona Keo ក៏បានពន្យល់បន្ថែមថា៖ «UNESCO សរសេរច្បាស់ៗហើយ ថា គុនល្បុក្កតោ អាចហៅឈ្មោះផ្សេង គុនខ្មែរ ឬក្បាច់គុនខ្មែរ បានដូចគ្នា។ នេះមានន័យថា គុនខ្មែរ ចូលUNESCOដូចតែគ្នា ហើយគេ ក៏សរសេរថា មួយថៃនឹងមួយឡាវ ជាក្បាច់គុនកើតចេញពីគុនខ្មែរ នៅសម័យអាណាចក្រខ្មែរ Khmer Empire»

ដោយឡែក នៅពេលគណនីមួយ នៅតែកើតចម្ងល់ថា «តែថៃវាថាគុនខ្មែរអត់មានទេ», គណនីហ្វេសប៊ុកឈ្មោះ Ah Len ក៏បានប្រាប់ ថា «វាថាតាមតែមាត់វាហ្នឹងបង.. វាដាក់អីទៅ UNESCO អត់ដែលបានទេ ព្រោះអត់មានតឹកតាងគ្រប់គ្រាន់ចាញ់ខ្មែររហូត» ។

សូមបញ្ជាក់ថា នេះជាដំណឹងមួយដ៏ល្អណាស់សំរាប់ជាតិខ្មែរទាំងមូល ដែលជាជនជាតិខ្មែរ ជាម្ចាស់ទឹកដីមហាអច្ឆរិយមួយនេះ ហើយក៏ជា​ ទឹកដីដ៏ត្រជាក់ដែលបានជ្រកក្រោមម្លប់ឆ័ត្រដ៏ធំមួយក្រោមការដឹងនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាបិតាសន្តិ ភាព បិតាបង្រួបបង្រួមជាតិ បិតាឯកភាពជាតិ បិតាស្ថាបនាជាតិ បិតាអភិវឌ្ឍន៍ជាតិ និងជាបិតាស្វែងរកនូវសុខសន្តិភាពសំរាប់ពិភព លោកផងដែរ ហើយពលរដ្ឋខ្មែរយើងមានសំណាងល្អខាំងណាស់ដែលមានអ្នកម្តាយចិត្តធ៌ម សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរយើងគ្រប់ពេលវេលាទាំងអស់មិនថាពេលយប់ឬពេលថ្ងៃឡើយ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook