Connect with us

កងកម្លាំងប្រដាប់អាវុធ

ខេត្តពោធិ៍សាត់ មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងតំបន់អេកូទេសចរណ៍ជាច្រើន ដែលជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់ មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងតំបន់អេកូទេសចរណ៍ជាច្រើន ដែលជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ ។

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋ បាលខេត្ដពោធិ៍សាត់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ថា ខេត្ត ពោធិ៍សាត់មានរមណីយដ្ឋាន និងតំបន់ទេស ចរណ៍ចំនួន៣៩កន្លែង រួមមាន ៖ រមណីយដ្ឋានវប្បធម៌ ០៥កន្លែង, រមណីយដ្ឋានទេសចរណ៍កែឆ្នៃ ១១កន្លែង, រមណីយដ្ឋានទេស ចរណ៍ធម្មជាតិ ០៩កន្លែង, សហគមន៍/អេកូ-ទេសចរណ៍ ១០កន្លែង និងកសិ-ទេសចរណ៍ចំនួន០៤កន្លែង ។

ក្នុងនោះ រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងធ្វើការជួស ជុល និងកែលម្អបុរីវប្បធម៌កោះ សំពៅមាស ដោយមានដាក់បង្គោលភ្លើងបំភ្លឺ ដងទង់ជាតិ និងកែលម្អផ្សេងទៀត ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។

« ឥឡូវនេះយើងប្រឹង ប្រែងជំរុញកិច្ចការងារនេះ ដើម្បីឱ្យមានកន្លែងកម្សាន្តខិតមកជិតជាមួយនឹងប្រជាជនរបស់យើង ពីក្រុង ស្រុក ឃុំ សង្កាត់បានមកកម្សាន្ត មានភ្លើងបំភ្លឺសាធារណៈ និងការកែលម្អផ្សេងៗ ឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរនិងប្រជាពលរដ្ឋទូទៅ » ។

ឯកឧត្តមបានបន្ថែមទៀតថា ចំពោះសក្តានុពល គឺខេត្តមានបឹងទន្លេ សាបដែលអំណោយផលដល់ការវិនិយោគទេសចរណ៍ផ្លូវទឹក និងមានតំបន់ភ្នំដែលអំណោយផលដល់ការវិនិយោគទេសចរណ៍ធម្មជាតិ ជាពិសេសនៅស្រុកវាលវែង ដែលមានស្ថានភាពជាតំបន់ខ្ពង់រាប និងជាតំបន់ភ្នំប្រកបដោយព្រៃឈើខៀវស្រងាត់ មានផ្ទៃទឹក បឹង ស្ទឹងជ្រលងដងអូរ គួរឱ្យគយគន់ អាកាសធាតុត្រជាក់ ហើយមានលក្ខណៈភូមិសាស្ត្រពិសេស ដោយម្ខាងជាជម្រាលចុះទៅលម្ហសមុទ្រ និងម្ខាងទៀតជាជម្រាលចុះទៅលម្ហបឹងទន្លេសាប ដែលបាននិងកំពុងចាប់ផ្តើមប្រែក្លាយជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលប៉ុន្មានទសវត្សមុន តំបន់នេះគឺជាកន្លែងដែលញាំញីទៅដោយសង្គ្រាមដ៏គួរឱ្យភ័យខ្លាច ។

សូមបញ្ជាក់ថា រយៈពេល៥ឆ្នាំកន្លងមកនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទាំងអស់នៅក្នុងខេត្ត មានសរុបចំនួន ៣.៩១០.១៤៩ នាក់ ស្រី ២.០៣៣.២៧៤ នាក់ ក្នុងនោះ ៖ ភ្ញៀវមកពីប្រទេសបារាំងឈរលំដាប់លេខ១ និងភ្ញៀវទេសចរឈរលំដាប់បន្ទាប់ រួមមាន៖ ចិន អូស្ត្រាលី អ៉ីតាលី ជប៉ុន និងអង់គ្លេស ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook