Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបងបានសាងសង់ស្ពានបេតុងឆ្លងស្ទឹងមួយកន្លែងនិងផ្លូវជាង១០ គីឡម៉ែត្រនៅស្រុកបវេល

បាត់ដំបូង៖ ក្រោយពីចុះសិក្សាច្រើនឆ្នាំ រវាងអាជ្ញាធរខេត្តបាត់ដំបងនិងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបវេល អាជ្ញាធរសម្រេចចាប់ផ្តើមស្ថាបនាស្ពានបេតុងឆ្លងស្ទឹងមួយកន្លែងប្រវែង៦៣ ម៉ែត្រ ព្រមទាំងផ្លូវ ប្រវែង ជាង ១០គីឡូម៉ែត្របន្ថែមទៀត ក្នុងភូមិសាស្ត្រ ស្រុកបវេលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ខែមីនា ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល បានមានប្រសាសន៍ថា សមិទ្ធផលដែលបើកការដ្ឋានសាងសង់ថ្មីនេះអាចបង្កការងាយស្រួល ដល់បងប្អូន ប្រជាពលរដ្ឋរស់នៅត្រើយម្ខាងស្ទឹងដឹកកសិផលរបស់ខ្លួនមកត្រើយ ម្ខាងទៀតដើម្បីលក់ លើទីផ្សារបានលឿន ចំណាយតិចនិងមានតម្លៃ ព្រមទាំងការធ្វើចរាចរណ៍របស់ពលរដ្ឋនៅមូលដ្ឋាន ងាយស្រួលជាងមុនផងដែរ។

សមិទ្ធផលដែលបើកការដ្ឋានសាងសង់នេះ មានផ្លូវក្រាលក្រួសក្រហមមួយខ្សែ ប្រវែង ១០,៨៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ដោយដាក់លូកាត់ផ្លូវចំនួន ១២កន្លែង និងសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង៦៣ម៉ែត្រ ទទឹង ៩ម៉ែត្រ ចាប់ពីផ្លូវលេខ ១៥៩C ដល់ផ្លូវលេខ ៥៧B ឆ្លងកាត់ភូមិស្លខ្លាញ់ និងភូមិគោក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ។

ឯកឧត្តម សក់ សេដ្ឋា ក៏ បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជា មន្ត្រីក្រោមឱវាទ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានខិតខំសហការរួមគ្នា ក្នុងការថែរក្សា សន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គម នៅតាមមូលដ្ឋាន មានភាពល្អប្រសើរឡើងៗ។ សកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យបោះជំហានទៅមុខជាបន្តបន្ទាប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook