ប្រែសម្រួលៈ ឈិត សំណាង (រុស្ស៊ី-អ៊ុយក្រែន)៖ សង្រ្គាមរុស្ស៊ី អ៊ុយក្រែនឈានដល់ថ្ងៃទី ៣៨៥ បស់ខ្លួន ហើយភាពតានតឹងរវាងសហរដ្ឋអាមេរិក និង ជាមួយរុស្ស៊ី រហូតដល់ហានិភ័យឈានទៅដល់ការប្រឈមមុខដាក់គ្នារវាងប្រទេសយក្សទាំងពីរ ដោយសារតែរដ្ឋាភិបាលអាមេរិក បានចោទប្រកាន់ថា យន្តហោះចម្បាំងរុស្ស៊ីបានធ្លាក់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ MQ-9 Reaper តម្លៃ ៣២ លានដុល្លារ ដែលត្រូវបានគេស្គាល់ថាជាយន្តហោះគ្មានមនុស្សបើករបស់យោធាអាមេរិក ចូលទៅក្នុងសមុទ្រខ្មៅ ខណៈដែល Reaper កំពុងបំពេញបេសកកម្មឈ្លបយកការណ៍នៅក្នុងដែនអាកាសរបស់ខ្លួន។ កាលពីថ្ងៃអង្គារ ទី១៣ ខែមីនា កន្លងទៅ នេះតាមព័ត៌មានដែលអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅព្រឹកថ្ងៃ សុក្រទី ១៧ ខែ មីនា ឆ្នាំ ២០២៣នេះ។
នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយថា អាជ្ញាធរអាមេរិកនឹងស៊ើបអង្កេតករណីនេះ។ យន្តហោះចម្បាំងរុស្ស៊ី Su-២៧ ចំនួនពីរគ្រឿងបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍អាមេរិក Reaper ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។ បណ្តាលឱ្យខូចខាតទាំងស្រុងដល់យន្តហោះគ្មានមនុស្សបើកមួយនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin លោកក៏បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ថា សហរដ្ឋអាមេរិកនឹងបន្តការល្បាតយន្តហោះនៅក្នុងដែនអាកាសអន្តរជាតិគ្រប់ទីកន្លែង។ ព្រោះជាដែនអាកាសអន្តរជាតិកន្លែងដែលមិនចាំបាច់មានការអនុញ្ញាតនោះឡើយ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍ថា លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវ៉ាស៊ីនតោនឌីស៊ី បាននិយាយបន្ទាប់ពីអាជ្ញាធរអាមេរិក ការអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីតវ៉ាប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក ត្រូវបានធ្លាក់ដោយយន្តហោះចម្បាំងរុស្ស៊ី ចូលទៅក្នុងសមុទ្រខ្មៅ។ រដ្ឋាភិបាលរុស្ស៊ីនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ឈ្លានពានដែនទឹករបស់យើងឡើយ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា សហរដ្ឋអាមេរិកមិនអើពើនឹងការពិតនោះទេ។ រុស្ស៊ីបានកំណត់ព្រំដែនដែនអាកាសយ៉ាងតឹងរ៉ឹងនៅទូទាំងឧបទ្វីបគ្រីមេ។ ដែលត្រូវបានបញ្ចូលដោយរុស្ស៊ីជាផ្នែកនៃប្រទេសរុស្ស៊ីតាំងពីឆ្នាំ ២០១៤មកម្លេះ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយបន្ថែមថា រុស្ស៊ីនឹងឆ្លើយតប “ដោយយុត្តិធម៌” ចំពោះរាល់ការបង្កហេតុរបស់អាមេរិកនាពេលអនាគត។
លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កងកម្លាំងជើងគោកអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី នៅជិតតំបន់មួយ ភាគខាងកើតទីក្រុង Baghmut ។ កាន់កាប់ដោយភាគីរុស្ស៊ីថ្មីៗនេះ។
លោក Yevgeny Prikozyn ប្រធានក្រុមទាហានស៊ីឈ្នួលឯកជនរបស់ក្រុមហ៊ុន Wagner នៅប្រទេសរុស្ស៊ី ដែលបានដឹកនាំការវាយលុករបស់រុស្ស៊ីនៅទីក្រុង Baghmut ។ លោកបាននិយាយថា នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន អស់រយៈពេលប្រាំបីខែ។ ពេលនេះកងកម្លាំងរុស្ស៊ីបានកាន់កាប់ភូមិ Saliznensky ហើយ។ និងឡោមព័ទ្ធទីក្រុង Baghmutទាំងមូលផងដែរ៕
ប្រភព៖ Aljazeera




