ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលកំពុងរក្សារតនវត្ថុរបស់ខ្មែរ សូមប្រគល់ជូនម្ចាស់ដើមវិញ Share Tweet (ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវល់សារមន្ទីរ ស្ថាប័ននានា និងអ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណជូនមកកម្ពុជាវិញ ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌នៃជាតិសាសន៍មួយ ។ ការអំពាវនាវបែបនេះ របស់សម្តេច ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពទទួលរតនវត្ថុរបស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព ។ សម្តេច ហ៊ុន សែន បានថ្លែងថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។ សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេពបានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍ ដោយសារក្រុមជនទុច្ចរិតលួចចេញពីក្រុមប្រាសាទកោះកេរ នៅក្នុងអំឡុងទសវត្ស៧០ នៃសង្គ្រាមស៉ីវិល ។ សម្តេច ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញ ដែលជាម្ចាស់ដើមគឺជាកាយវិការដ៏ថ្លៃថ្លា គួរឱ្យគោរព ជាការបង្ហាញក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌នៃជាតិសាស ន៍មួយដែលបានរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម» ។ បន្ថែមពីនេះសម្តេច ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ដែលត្រូវបានលួចចេញពីកម្ពុជា ដោយខុសច្បាប់ និងដំណើរការទាមទារដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់ ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពិធីដែលយើងកំពុងប្រារព្ធធ្វើនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់ តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំ ពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល ៕ Post Views: 31 Related Topics: Up Next សិក្ខាកាមជាយោធា ចំនួន២៣៤នាក់ មកពីមជ្ឈមណ្ឌលជាតិ, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការបានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ Don't Miss សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ1 day ago កសិករហឿន សាវ៉ៃ កំពុងប្រមូលផលដំណាំត្រប់ស្រួយជាលើកដំបូងលក់ទៅកាន់ទីផ្សារ ព័ត៌មានកីឡា1 day ago កីឡាជាតិលើកទី៣ ខេត្តកែបប្រមូលមេដាយបាន៣០គ្រឿង អភិបាលខេត្តចាត់ទុកជាលទ្ធផលប្រសើរ ព័ត៌មានជាតិ1 day ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមារបស់សម្តេច នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព័ត៌មានជាតិ1 month ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ចំណេះដឹង-អប់រំ3 months ago ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ! ព័ត៌មានជាតិ3 months ago រាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព វង្ស កងកម្លាំងប្រដាប់អាវុធ9 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook