កងកម្លាំងប្រដាប់អាវុធ សិក្ខាកាមជាយោធា ចំនួន២៣៤នាក់ មកពីមជ្ឈមណ្ឌលជាតិ, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការបានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ Share Tweet (កំពង់ស្ពឺ)៖ សិក្ខាកាមជាយោធា ចំនួន២៣៤នាក់ មកពីមជ្ឈមណ្ឌលជាតិ, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ ។ វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌នេះ មានរយៈពេល១០សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និងបែងចែកជា ០៥ជំនាញផ្សេងៗគ្នា ដែលជាវគ្គហ្វឹកហ្វឺនលើកទី២ ។ ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ ព្រមទាំងផ្ទេរប្រគល់សម្ភារៈបោសសំ អាតមីន ជូនកងអនុសេនាតូចបោសសំអាតមីនចំនួន៥កង នៅសាលាហ្វឹកហ្វឺនកងរក្សាសន្តិភាពពហុជាតិ (PKO) ស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋម ន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងអាជ្ញាធរមីនកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបង្ហាញវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌នេះ គឺសំដៅដល់ការពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទសម្រាប់ចូលរួមបោសសំអាតមីន មនុស្សធម៌ក្នុងប្រទេស និងដើម្បីលើកកម្ពស់សមត្ថភាពកងកម្លាំងរក្សាសន្តិភាព សម្រាប់អនុ វត្តភារកិច្ចក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។ វគ្គហ្វឹកហ្វឺននេះបានមក ដោយសារកិច្ចខិតខំប្រឹងប្រែង ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស វៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរថវិកាពីសប្បុរសជន ដើម្បីភូមិ-ឃុំមានសុវត្ថិភាព ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កេរ្តិ៍ដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានសង្គ្រាមរាប់ទសវត្សន៍ និងជម្លោះផ្ទៃក្នុង បន្សល់ទុក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះច្រើនជាងគេបំផុត ក្នុងពិភពលោក ។ ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ រាជរដ្ឋាភិបាលបានកំណត់យក សកម្មភាពកំចាត់មីន ជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ហើយបានចាត់ទុកវិស័យសកម្មភាពកំចាត់មីន ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨ បន្ថែមលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ (SDGs) ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា សម្រាប់កម្ពុជា ការបញ្ចូលវិស័យនេះ គឺជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន និងជាសមាសធាតុមួយយ៉ាងសំខាន់នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ។ ហេតុដូចនេះហើយ ទើបរៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធពិធី ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនេះ។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមកម្មវិធី «ផ្តល់ដីសុវត្ថិ ភាព បង្កើតស្នាមញញឹម» ដើម្បីចូលរួមចំណែកសម្រេចបាន នូវកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ។ ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានរំលឹកថា កម្ពុជាបានចាប់ផ្តើមការងារបោសសំអាតមីនជាលក្ខណៈមនុស្សធម៌ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ ដោយប្រតិបត្តិករកងទ័ព ហើយត្រូវបានចូលរួមជាបន្តបន្ទាប់ពីសំណាក់ប្រតិបត្តិករជាតិ-អន្តរ ជាតិ ដើម្បីរួមចំណែកក្នុងការសង្គ្រោះជីវិត កាត់បន្ថយគ្រោះថ្នាក់ បម្រើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ ផ្តល់ ដីបង្កបង្កើនផល សម្រាប់ប្រជាជនភៀសសឹកដែលត្រូវធ្វើមាតុភូមិនិវត្ត តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងគាំទ្រដល់កិច្ចអភិវឌ្ឍន៍នានា ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា នាឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ហ៊ុន សែន កម្ពុជាទទួលបានសន្តិភាពពេញលេញ ទូទាំងប្រទេស បង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ឱ្យមានលទ្ធភាពគ្រប់គ្រាន់ចាត់ចែងការងារវិស័យសកម្មភាព មីន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅដល់គ្រប់តំបន់ដែលរងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»៕ Post Views: 33 Related Topics: Up Next ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត Don't Miss សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកដែលកំពុងរក្សារតនវត្ថុរបស់ខ្មែរ សូមប្រគល់ជូនម្ចាស់ដើមវិញ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ13 hours ago កសិករហឿន សាវ៉ៃ កំពុងប្រមូលផលដំណាំត្រប់ស្រួយជាលើកដំបូងលក់ទៅកាន់ទីផ្សារ ព័ត៌មានកីឡា13 hours ago កីឡាជាតិលើកទី៣ ខេត្តកែបប្រមូលមេដាយបាន៣០គ្រឿង អភិបាលខេត្តចាត់ទុកជាលទ្ធផលប្រសើរ ព័ត៌មានជាតិ13 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមារបស់សម្តេច នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព័ត៌មានជាតិ1 month ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ចំណេះដឹង-អប់រំ3 months ago ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ! ព័ត៌មានជាតិ3 months ago រាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព វង្ស កងកម្លាំងប្រដាប់អាវុធ9 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook