Connect with us

ព័ត៌មានជាតិ

អង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព សូមអបអរសាទរ និងគោរពជូនពរឯកឧត្តម អ៊ិត សុធា ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង

(ភ្នំពេញ)៖ អង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម អ៊ិត សុធា ព្រះរាជ្ញអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលត្រូវបាន​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង “ឯកឧត្តម អ៊ិត សុធា ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ថ្នាក់ឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ៦”

ការដំឡើង ឋានៈ និងមុខនាទី នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តម ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពក្នុងវិស័យយុត្តិធម៌ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា ក្នុងការអនុវត្តច្បាប់ និងការពាររដ្ឋធម្មនុញ្ញ នែព្រះរាជាណាចក្រកម្ពុជា ។

យើងខ្ញុំទាំងអស់គ្នា ជាបុគ្គលិក និងអ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ក្នុងការការពារនូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍវិស័យយុត្តិធ៌មរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្ត​ម ជា”អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ថ្នាក់ឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ៦”

ក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តម ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តដឹកលើវិស័យយុត្តធ៌មជូនចំពោះប្រជាពលរដ្ឋរងនូវអំពើអយុត្តធ៌ម ឆ្ពោះទៅរកភាពយុត្តធ៌ម និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ រក្សារសិទ្ធដោយៈ មាស រ៉ាម៉ូ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook