ព័ត៌មានទាន់ហេតុការណ៍ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ចេញដីការចាប់លោកពូទីន, ធ្វើឱ្យអ៊ុយក្រែនគាំទ្រពេញទំហឹង Share Tweet (ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន) តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ចេញដីការចាប់ខ្លួនលោកពូទីន ដែលជាប្រមុខដឹកនាំប្រទេសរុស្ស៊ី ពីបទសង្ស័យប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម ធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែនសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ។ ICC ថ្លែងថាឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយលោកពូទីនគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៊ីចាប់ផ្ដើមវាយប្រហារអ៊ុយក្រែន។ ICC ជាតុលាការជម្រើសចុងក្រោយសម្រាប់កាត់ទោសបុគ្គលដែលសង្ស័យពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅក្នុងសំណុំរឿងអ៊ុយក្រែន, រដ្ឋអាជ្ញារបស់ ICC លោកខារីម ខាន់ (Karim Khan) ជាអ្នកកាន់សំណុំរឿងស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅលើទឹកដីអ៊ុយក្រែនតាំងថ្ងៃទី១នៃសង្គ្រាមអ៊ុយក្រែន។ ICC សង្ស័យថាលោកពូទីនធ្វើឱ្យមានការបណ្ដេញកុមារ និងការបង្ខំឱ្យជនស៊ីវិលផ្លាស់ទីលំនៅពីអ៊ុយក្រែនទៅប្រទេសរុស្ស៊ី។ ICC ក៏បានចេញដីការចាប់ខ្លួនលោកស្រីម៉ារីយ៉ា ល្វោវ៉ា បេឡូវ៉ា(Maria Lvova-Belova) ជាប្រធានគណៈកម្មការទទួលបន្ទុកខាងសិទ្ធិកុមារ ពីបទចោទប្រកាន់ដូចលោកពូទីនផងដែរ។ រដ្ឋអាជ្ញារបស់ ICC លោកខារីម ខាន់ (Karim Khan) លោក ពូទីន និងលោកស្រីម៉ារីយ៉ា ល្វោវ៉ា បេឡូវ៉ា(Maria Lvova-Belova) ចំណែកអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនក៏គាំទ្រចំណាត់ការនេះផងដែរ។ លោកចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រសម្រាប់អ៊ុយក្រែន និងសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ។ លោកថ្លែងថានេះជាការបោះជំហានជាប្រវត្តិសាស្ត្រឆ្ពោះទៅរកការជួយស្រោចស្រង់យុត្តិធម៌ឡើងវិញ។ ប្រធានបុគ្គលិកនៃខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនថ្លែងថាការចេញដីការចាប់ខ្លួនលោកពូទីនគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ៖ អ៊ុយក្រែនបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ ICC ដើម្បីធ្វើកិច្ចការនេះ។ យើងកំពុងស៊ើបអង្កេតករណីបង្ខិតបង្ខំឱ្យកុមារជាង១,៦ម៉ឺននាក់ចេញពីមាតុភូមិទៅប្រទេសរុស្ស៊ី។ អ៊ុយក្រែនខិតខំយកពួកគេត្រឡប់មកវិញបាន៣០៨នាក់។ សូមជម្រាបថាតាំងពីយូរមកហើយ, រដ្ឋាភិបាលទីក្រុងម៉ូស្គូតែងតែបដិសេធជាហូរហែចំពោះការចោទប្រកាន់ផ្សេងៗដែលថាខ្លួនបានប្រព្រឹត្តអំពើឃោរឃៅនៅក្នុងរយៈពេលមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន។ សូមបញ្ជាក់ថា ៖ ប្រទេសរុស្ស៊ីមិនបានផ្ដល់សច្ចាប័នដើម្បីសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិទេ។ ដូច្នេះ គេមិនដឹងថាតើ ICC អាចអនុវត្តតាមដីការរបស់ខ្លួនយ៉ាងដូចម្ដេច។ តាមដឹងមកថា ICC អាចមានដែនសមត្ថកិច្ចធ្វើការនៅក្នុងប្រទេសដែលផ្ដល់សច្ចាប័នតែប៉ុណ្ណោះ៕ Post Views: 33 Related Topics: Up Next លោកពូទីនស្វាគមន៍!ទស្សនកិច្ចរបស់លោកស៊ីទៅទីក្រុងមូស្គូ Don't Miss អង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព សូមអបអរសាទរ និងគោរពជូនពរឯកឧត្តម អ៊ិត សុធា ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ11 hours ago កសិករហឿន សាវ៉ៃ កំពុងប្រមូលផលដំណាំត្រប់ស្រួយជាលើកដំបូងលក់ទៅកាន់ទីផ្សារ ព័ត៌មានកីឡា11 hours ago កីឡាជាតិលើកទី៣ ខេត្តកែបប្រមូលមេដាយបាន៣០គ្រឿង អភិបាលខេត្តចាត់ទុកជាលទ្ធផលប្រសើរ ព័ត៌មានជាតិ11 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមារបស់សម្តេច នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព័ត៌មានជាតិ1 month ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ចំណេះដឹង-អប់រំ3 months ago ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ! ព័ត៌មានជាតិ3 months ago រាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព វង្ស កងកម្លាំងប្រដាប់អាវុធ9 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook