Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ នាំយកផលិតផលខ្មែរជាង ៦០មុខ​ដាក់តាំង​បង្ហាញ​ និងលក់នៅក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤

(បាងកក)៖ ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចការទូត (ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌) ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បាននាំយកផលិតផលខ្មែរជាង ៦០មុខ ដាក់តាំង បង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤ ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន។

ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងរយ:ពេល បីថ្ងៃ (២៧-២៩ មីនា) ដោយមានការចូលរួមពីស្ថានទូតនានា នៅក្នុងប្រទេសថៃចំនួន ៥១ រួមទាំងកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់ព្រះរាជវង្សានុវង្ស នៅក្រោមគម្រោងអង្គការកាកបាទក្រហមថៃ។

គួរ រម្លឹក ដែរថា ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar ត្រូវបានប្រារព្ធលើកដំបូងក្នុងឆ្នាំ១៩៦៧។ បច្ចុប្បន្នព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងពេញនិយមក្នុងចំណោមប្រជាជនថៃ និងភ្ញៀវទេសចរបរទេស ហើយថវិកាត្រូវបានចំណាយលើការទិញឧបករណ៍វេជ្ជសាស្ត្រជូនមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាពនៅតំបន់ដាច់ស្រយាល ឧបត្ថម្ភប្រជាជនក្រីក្រ ជួយព្យាបាលបបូរមាត់ឆែប និងជំងឺពិការអវៈយវៈផ្សេងៗ និងកាត់វ៉ែនតាសម្រាប់សិស្សសាលានៅតំបន់ជនបទ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook