Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចាប់ពីថ្ងៃនេះទៅភពផែនដីនឹងមានការវាយប្រហារដោយព្យុះព្រះអាទិត្យ

 

អ្នកវិទ្យាសាស្ត្រអង្គការណាសា និយាយថា តំបន់ខ្មៅដែលមានទំហំធំជាងផែនដីប្រហែល៣០ ត្រូវបានគេរកឃើញនៅលើផ្ទៃព្រះអាទិត្យ កាលពីដើមសប្តាហ៍នេះ ហើយគេរំពឹងថា នឹងបង្កឲ្យមានព្យុះព្រះអាទិត្យ ធ្វើឲ្យ

ភពផែនដីក្តៅខ្លាំងនៅចុងសប្តាហ៍នេះ។ បេសកកម្មសង្កេតថាមពលព្រះអាទិត្យរបស់អង្គការណាសា បានបញ្ចេញរូបថតនៃព្រះអាទិត្យ ដែលបង្ហាញពីតំបន់ងងឹត ឬត្រូវបានគេស្គាល់ថា “ប្រហោង Coronal”។

លោក Alex Young នាយករងផ្នែកវិទ្យាសាស្ត្រ នៅក្របខ័ណ្ឌវិទ្យាសាស្ត្រព្រះអាទិត្យអង្គការណាសា បានប្រាប់សារព័ត៌មាន Insider ថា “ប្រហោងនេះមានទំហំធំជាងផែនដីប្រហែល២០ទៅ៣០ដង”។ណាសា និយាយថា

ទោះបីជាត្រូវបានពិពណ៌នាថាជាប្រហោងក៏ដោយ ប៉ុន្តែវាគឺជាតំបន់មួយនៅលើផ្ទៃព្រះអាទិត្យដែលមានសីតុណ្ហភាពក្តៅតិចជាងតំបន់ផ្សេងទៀត។

យោងតាមអង្គការណាសា, ប្រហោង Coronal គឺជាកន្លែងដែលបញ្ចេញខ្យល់ព្រះអាទិត្យ។ ពួកគេរំពឹងថា ខ្យល់ព្រះអាទិត្យទាំងនេះនឹងមានល្បឿនប្រហែល ៥០០ ទៅ ៨០០ គីឡូម៉ែត្រក្នុងមួយវិនាទី។លើសពីនេះ លោក

Young បានប្រាប់ Insider ថា “យើងប្រហែលជានឹងចាប់ផ្តើមឃើញឥទ្ធិពលនៃខ្យល់ដែលមានល្បឿនលឿននៅថ្ងៃទី២៤ខែមីនា។ ពេលដែលខ្យល់មានល្បឿនលឿន មកដល់ផែនដី ភាគល្អិតនិងដែនម៉ាញេទិចដែលវា

ផ្ទុក នឹងធ្វើអន្តរកម្មជាមួយដែនម៉ាញេទិចរបស់ផែនដី ធ្វើឲ្យញ័រឬរោទិ៍ដូចជាកណ្តឹង”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Young បានប្រាប់ Insider ថា យើងមិនគួររំពឹងថានឹងមានការដាច់ភ្លើងឬការរំខានណាមួយក្នុងបណ្តាញទំនាក់ទំនងនោះទេ។ ផ្ទុយទៅវិញ នឹងមានបាតុភូត Aurora Borealis

កាន់តែរស់រវើក នៅពេលខ្យល់ព្រះអាទិត្យ មកដល់ភពផែនដីរបស់យើង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook