Connect with us

ព័ត៌មានទាន់ហេតុការណ៍

ដឹងរឿងរ៉ាវខ្លះៗអំពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)    គឺជាតុលាការកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម

ICC ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ ២០០២  ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ​ប្រទេសហូឡង់ និងមានសមាជិកចំនួន ១២៣ ប្រទេស ។ ប៉ុន្តែ ក្នុងចំណោមសមាជិកទាំងនោះ គឺមិនមានវត្តមានប្រទេស

មហាអំណាចរុស្ស៊ី អាមេរិក និងចិនឡើយ ។

តុលាការអន្តរជាតិ បានបង្កើតស្ថាប័នសំខាន់ៗចំនួន ៤ មានដូចជា  ស្ថាប័នប្រធានាធិបតី អង្គវិនិច្ឆ័យ ការិយាល័យព្រះរាជអជ្ញារ និងបញ្ជិការអត្រានុកូលដ្ឋាន ខណៈបច្ចុប្បន្នលោក Piotr Hofmański ដែលជា

ជនជាតិប៉ូឡូញ គឺជាប្រធាន ។ចំពោះថវិការបស់តុលាការដែលមានអង្គចៅក្រោមចំនួន ១៨ រូបមួយនេះ ភាគច្រើនបានមកពីប្រទេសដែលជាសមាជិក ។ នៅឆ្នាំ ២០២២ ថវិកាប្រចាំឆ្នាំរបស់ ICC មានប្រហែល ១៨៥

លានដុល្លារ ។ ដោយឡែក​ ចំពោះថវិកា​ក្នុងឆ្នាំ ២០២៣ នេះវិញ មានចំនួន ១៨២ លានដុល្លារ ។

ដោយឡែកពាក់ព័ន្ធនឹងសំណុំរឿង ICC វិញ ភាគច្រើនទៅលើបុគ្គលដែលមកពីប្រទេសក្នុងតំបន់អាហ្វ្រិក ។ នៅឆ្នាំ ២០២៣ តុលាការមានសំណុំរឿងសរុបចំនួន ៣១ ករណី ដែលក្នុងនោះ​ ជនជាប់ចោទ​ធំៗមានចំនួន

១៤ នាក់ និងកំពុងតែតាមដានចំនួន ១៤ ករណី ខណៈសម្រាប់ករណីថ្មីកាលពីថ្ងៃ ១៧ មីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីការឲ្យចាប់ខ្លួន​បុរសខ្លាំងរុស្ស៊ីលោក ពូទីន ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម

នៅអ៊ុយក្រែន ។

កាលពីឆ្នាំ ២០០៦ ICC បានបើកសវនាការលើកដំបូងរបស់ខ្លួន ទាក់ទងនឹងបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំង នឹងលោក Thomas Lubanga Dyilo ជាមេទ័ពកុងហ្គោ ដែលត្រូវបានចោទប្រកាន់ពីបទជ្រើសរើសទាហាន

កុមារ ។ លុះមកដល់ឆ្នាំ ២០១២ គឺជាឆ្នាំដំបូងដែលតុលាការ ចាប់កាត់ទោសក្នុងប្រវត្តិសាស្រ្ត ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook