Connect with us

ព័ត៌មានជាតិ

​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ​លោក​ ​អាន់​វ៉ា​ ​អ៊ី​ប្រា​ហ៊ី​ម​ ​មកកាន់​ព្រះរាជាណាចក្រកម្ពុជា​ ​

(ភំពេញ)៖ កម្ពុជា​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃសុក្រ​ថា​ ​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ឯកឧត្ត​ ​អាន់​វ៉ា​ ​អ៊ី​ប្រា​ហ៊ី​ម​ ​មកកាន់​ព្រះរាជាណាចក្រកម្ពុជា​ ​នឹង​នាំមក​នូវ​សន្ទុះ​ថ្មី​ទៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ ។​

​ក្រសួងការបរទេស​កម្ពុជា​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​ឯកឧត្តម​ ​អាន់​វ៉ា​ នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​តប​តាម​ការ​អញ្ជើញ​របស់​ សម្តេចតេជោ ​ហ៊ុន​ ​សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។​

នៅ​ទី​ក្រុងភ្នំពេញ​ ​ឯកឧត្តម​ ​អាន់​វ៉ា​ ​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេចតេជោ​ ​ហ៊ុន​ ​សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ​ដើម្បី​រិះរក​មធ្យោ បាយ​ ​និង​វិធីសាស្ត្រ​ថ្មីៗ​ ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ​ដែល​មាន​យូរអង្វែង​ ​ដែល​គ្របដណ្តប់​លើ​គ្រប់​វិ​ស័​យ​នៃ​កិច្ច​សហប្រតិបត្តិការ​ ​រាប់​ចាប់ពី​វិ​ស័​យ​នយោបាយ​ ​សន្តិសុខ​ ​សេដ្ឋកិច្ច​ ​រហូតដល់​សង្គម​ ​និង​វប្បធម៌​ ។​

​សេចក្តីថ្លែង​ការណ៍​បាន​ឱ្យ​ដឹង​ថា​ “​កម្ពុជា និងម៉ាឡេស៊ី នឹង​ផ្លាស់ប្តូរ​ទ​ស្សនៈ​លើ​បញ្ហា ​អនុ​តំបន់​ ​តំបន់​ ​និង​អន្តរជាតិ​ដែល​មាន​ផលប្រ យោជន៍ ​និង​កង្វល់​រួម​” ​ ​«​បន្ទាប់មក​នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ ​និង​ធ្វើសន្និសីទ​សារ​ព័ត៌មាន​រួម​»​ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឯកឧត្តម​ ​អាន់​វ៉ា​ ​ក៏​នឹង​ចូល​គាល់ ​ព្រះមហាក្សត្រ​ ​ព្រះបាទ​ ​នរោត្តម​ ​សី​ហ​មុនី​ ​នៅ​ព្រះបរមរាជវាំង​ ​និង​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ​សម្តេច ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​និង​សម្តេច​ ​ហេង​ ​សំ​រិន​ ​ប្រធានរដ្ឋសភា​ ។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នា​ពេល​ខាងមុខ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មកកាន់​កម្ពុជា​នឹង​ផ្តល់​កម្លាំង​ជំរុញ​ថ្មី​មួយ​ដល់​ការទំនាក់ទំនង​ទ្វេភាគី​ ដ៏​រឹង​មាំ​គ្រប់​វិ​ស័​យ​រវាងប្រទេស​ទាំងពីរ​ ​ហើយនឹង​រួមចំណែក​ដល់​ការ​ថែរក្សា​សន្តិភាព​ ​និង​ស្ថិរភាព​ក្នុង​តំបន់​ ​ក៏ដូចជា​ការ​បន្ត​អភិវឌ្ឍន៍​ ​និង​វិបុលភាព​នៃ​សហគមន៍​អា​ស៊ាន​ ​និង​អន្តរជាតិ​» ​ឯកឧត្តម ​អាន់​វ៉ា​ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook