Connect with us

ព័ត៌មានជាតិ

តុលាការ​នៅ​ទីក្រុង​ហូ​ជី​មិញ​ ​បាន​កាត់ទោស​ដាក់​ពន្ធ​នាគា​រ​ដល់​មនុស្ស​ ​៨​ ​នាក់​ ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ក្រុម​ជួញ​ដូរ​ក្រលៀន​

(វៀតណាម)៖ តុលាការ​នៅ​ទីក្រុង​ហូ​ជី​មិញ​ ​បាន​កាត់ទោស​ដាក់​ពន្ធ​នាគា​រ​ដល់​មនុស្ស​ ​៨​ ​នាក់​ ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ក្រុម​ជួញ​ដូរ​ក្រលៀន​ ​ដែល​បាន​បញ្ជូន​ជនជាតិ​វៀតណាម​ ​៣​៧​ ​នាក់​មក​កម្ពុជា​ក្នុងនាម​ជា​អ្នកបរិច្ចាគ​សរីរាង្គ ​។​

​ជនជាប់ចោទ​ទាំង​ប្រាំ​បី​នាក់​ម្នាក់ៗ​ជាប់ពន្ធនាគារ​ពី​ ​១​០​ ​ទៅ​ ​១​៦​ឆ្នាំ​ ​ក្រោម​ការចោទប្រកាន់​ទោស​ពី​បទ​ “​ជួញ​ដូរ​សរីរាង្គ​មនុស្ស​” ​។​ ​ពួកគេ​ទាំងអស់​បាន​ធ្វើការ​ជា​ឈ្មួញកណ្តាល​ឱ្យ​ក្រុម​ជួញ​ដូរ​ក្រលៀន​ ​ដែល​ជា​ចំនួន​ដ៏​ធំបំផុត​មិនធ្លាប់​មាន​ដែល​នគរបាល​វៀតណាម​បាន​បង្ក្រាប ​។​

មេ​ក្លោង​ ​ឈ្មោះ​Ton​ Nu ​T​h​i​H​u​yen​អាយុ​ ​៤​៦​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​ខ្សោយ​តម្រង​នោម​អំឡុង​ពេល​ស៊ើប​អង្កេត​។​

​យោង​តាម​សាលក្រម​ក្នុង​ឆ្នាំ​២​០​០​៩​ឈ្មោះ​ ​H​u​yen​បាន​ទៅ​ប្រទេស​ចិន​ដើម្បី​ធ្វើការ​ប្តូរ​ក្រលៀន​ដោយ​ខុសច្បាប់​ ​ហើយ​នាង​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​ ​D​a​o ​Than​h​ N​h​an​ ។​

​នៅ​ឆ្នាំ​ ​២​០​១​៦​ ​នាង​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ ​ឈ្មោះ​N​h​an​ហើយ​គាត់​បាន​ណែនាំ​នាង​ឱ្យ​ស្គាល់​វេជ្ជបណ្ឌិត​ជនជាតិ​សិង្ហបុរី​ដែល​កំពុង​ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទី​ក្រុងភ្នំពេញ ​។​

​គ្រូពេទ្យ​នោះ​បាន​ប្រាប់​ ​H​u​yen​ឱ្យ​ស្វែងរក​មនុស្ស​ដែល​ចង់​លក់​ក្រលៀន​របស់​ពួកគេ​ ​ហើយ​នាំ​ពួកគេ​មក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការវះកាត់​។​

​បន្ទាប់មក​ ​H​u​yen​បាន​ត្រឡប់ទៅ​ប្រទេស​វៀតណាម​វិញ​ ​ហើយ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ ​Vie​t​ ​ដែល​នាង​បាន​សុំ​ឱ្យ​ស្វែងរក​អ្នក​ដែល​បាន​និយាយ​ក្នុង​បណ្តាញ​សង្គម​ថា​ពួកគេ​ចង់​លក់​ក្រលៀន​។​ ​សម្រាប់​រាល់​ការ​ប្តូរ​ក្រលៀន​ ​H​u​yen​ទទួល​បាន​ ​៧​០​លាន​ដុ​ង​ (​២​,​៩​៧​៣​ដុល្លារ​) ​ដែល​ក្នុង​នោះ​នាង​បាន​ចែករំលែក​ ​ពី​១​៥​ទៅ​២​៥​លាន​ដុ​ង​ជាមួយ​ឈ្មោះ​Vie​t ​។​

​អ្នក​ដែល​មក​កម្ពុជា​ដើម្បី​លក់​ក្រលៀន​របស់​ពួកគេ​ដោយ​ជោគជ័យ​បាន​ត្រឡប់ទៅ​ប្រទេស​វៀតណាម​វិញ​ហើយ​បាន​ណែនាំ​មនុស្ស​បន្ថែម​ទៀត​ដល់​ឈ្មោះ​H​u​yen​និង​ ​Vie​t​ ​។​

​ដោយ​ទាញ​យក​ប្រយោជន៍​ពី​ក្រុម​ ​Face​book​ ​ដែល​មានឈ្មោះ​ថា​ ​H​o​i​ ​hie​n ​than​ (​ក្រុម​បរិច្ចាគ​ក្រលៀន​) ​H​u​yen​និង​ ​Vie​t​ ​បាន​ដាក់ឈ្មោះ​មនុស្ស​របស់​ពួកគេ​ទៅ​ក្នុង​បញ្ជី​អ្នកបរិច្ចាគ​ ​ដូច្នេះ​ពួកគេ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ធំ​ៗ​ក្នុង​ទីក្រុង​ហូ​ជី​មិញ​ ​ដើម្បី​ធ្វើ​តេ​ស្ត​ជាច្រើន​តាម​តម្រូវ​ការ​សម្រាប់​ ​ការ​ប្តូរ​ក្រលៀន​ ​បន្ទាប់មក​ ​H​u​yen​បាន​បញ្ជូន​លទ្ធផល​តេ​ស្ត​ទាំងអស់​ទៅកាន់​វេជ្ជបណ្ឌិត​សិង្ហបុរី​។​

​ពេល​គ្រូពេទ្យ​រក​បាន​ក្រលៀន​ដែល​ត្រូវហើយ​ ​H​u​yen​បាន​នាំ​អ្នក​លក់​ក្រលៀន​មក​កម្ពុជា​ដើម្បី​វះកាត់ ​។

​បន្ទាប់ពី​លក់​ក្រលៀន​រួច​ “​អ្នកបរិច្ចាគ​” ​ម្នាក់ៗ​បាន​ស្នាក់​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​១​២​ថ្ងៃ​ ​ហើយ​បាន​ទទួល​ប្រាក់​ពី​ ​២​០​០​ទៅ​២​១​០​ ​លាន​ដុ​ង​ ។ ​

​ចន្លោះ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​១​៧​ ​ដល់​ខែ​មករា​ ​ឆ្នាំ​ ​២​០​១​៩​ ​ក្រុម​របស់​ ​H​u​yen​បាន​ទាក់ទាញ​អ្នក​លក់​ក្រលៀន​ចំនួន​ ​១​០​០​ ​នាក់​ ​ហើយ​បាន​បញ្ជូន​ពួកគេ​ចំនួន​ ​៣​៧​នាក់​មក​ប្រទេស​កម្ពុជា​ ​ដើម្បី​វះកាត់​ប្តូរ​ក្រលៀន ​។​

​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​ ​មាន​ ​២​០​នាក់​បាន​លក់​ក្រលៀន​របស់​ពួកគេ​ដោយ​ជោគជ័យ​ ​ធ្វើ​ឱ្យ​H​u​yen​រកចំណូល​បាន​ ​១​,​៤​ ​ពាន់​លាន​ដុ​ង​ ។​

​Vie​t​រកចំណូល​បាន​ ១​៥​០​លាន​ដុ​ង​បន្ទាប់ពី​​​រក​បាន​អ្នក​លក់​ក្រលៀន​ចំនួន​ ៤​០​នាក់ ​ដែល​៨​នាក់​ ក្នុងចំណោម​នោះ​ ​លក់​ក្រលៀន​ដោយ​ជោគជ័យ​ ​ជនជាប់ចោទ​ទាំង​ប្រាំពីរ​នាក់​ផ្សេងទៀត​ ​រកចំណូល​បាន​ពី​​៤​០​ ​ទៅ​ ​១​២​០​លាន​ដុ​ង​ ​ដោយធ្វើ​ជា​ឈ្មួញកណ្តាល ​។​

​អាជ្ញាធរ​វៀតណាម​បាន​ស្នើ​ឲ្យ​សម​ភាគី​របស់​ខ្លួន​នៅ​កម្ពុជា​ជួយ​តាមដាន​វេជ្ជបណ្ឌិត​សិង្ហបុរី​ ​និង​លោក​ ​D​a​o ​Than​h​ N​h​an ​។​

​ជនជាប់ចោទ​ទាំង​ប្រាំ​បី​នាក់​បាន​ប្រាប់​គណៈវិនិច្ឆ័យ​ថា​ពួកគេ​ដឹង​ពី​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ ​ប៉ុន្តែ​ពួកគេ​បាន​បញ្ជាក់​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដោយហេតុ​ផល​ថា​ពួកគេ​ទាំងអស់​សុទ្ធតែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ ​ហើយ​ត្រូវ​លក់​ក្រលៀន​របស់​ពួកគេ​ដើម្បី​រក​ប្រាក់​ ​ពួកគេ​បាន​និយាយ​ថា​ ​លុះក្រោយមក​ទើប​គេ​ណែនាំ​អ្នកដទៃ​ឲ្យ​ស្គាល់​ក្រុម​នោះ  ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook