បន្ទាប់ពីគេទទួលដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយពី លោក ពូទីន ស្ថានការណ៍ពិភពលោកបានដើរដល់ចំណុចរបត់ថ្មីមួយ ហើយអាចនឹងធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរបន្ថែមទៀត ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយ
ក្លេអ៊ែរខ្នាតតូច ឬនុយក្លេអ៊ែរតាក់ទិច (tactical nuclear) នៅប្រទេសបេឡារូស។ បើដូច្នេះមែន, វាជាការដាក់ពង្រាយនុយក្លេអ៊ែរប្រភេទនេះជាថ្មីម្ដងចំណាត់ការនេះធ្វើឡើងនៅពេលប្រទេសរុស្ស៊ីមានជម្លោះកាន់តែ
ខ្លាំងជាមួយក្រុមបស្ចិមប្រទេសពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន និងក៏កើតមានឡើងនៅពេលអ្នកធ្វើអត្ថាធិប្បាយនយោបាយនានានិយាយមិនដាច់ពីមាត់អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ គេបារម្ភថាបើ
កាលណាធ្វើឱ្យរុស្ស៊ីដល់ក, សង្គ្រាមនេះអាចនឹងផ្ទុះឡើងមែន។

លោកពូទីនថ្លែងថារឿងនេះគ្មានអ្វីចម្លែកទេ។ អាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ដូច្នេះ យើងព្រមព្រៀងគ្នាថានឹងធ្វើ
ដូចអាមេរិកដែរ។ លោកថាធ្វើបែបនេះគ្មានរំលោភទៅលើកាតព្វកិច្ចរបស់យើងទេ។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត «ដាក់ពង្រាយនុយក្លេអ៊ែរគ្មានរំលោភទៅលើកាតព្វកិច្ចរបស់យើងក្នុងការគោរពច្បាប់អន្តរជាតិស្ដីពីការ
មិនរីកសាយភាយអាវុធនុយក្លេអ៊ែរទេ»។
ហើយលោកពូទីនមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើការដាក់ពង្រាយនោះនឹងធ្វើឡើងនៅពេលណាទេ។ សូមជម្រាបថានុយក្លេអ៊ែរខ្នាតតូច ឬនុយក្លេអ៊ែរតាក់ទិច (tactical nuclear) សំដៅលើក្បាលគ្រាប់នុយក្លេអ៊ែរ
សម្រាប់វាយប្រហារទីតាំងយោធា។ ប៉ុន្តែវាមិនសូវវាយប្រហារសាហាវដូចនុយក្លេអ៊ែរស្ទ្រេតថឺជីកទេ (strategic)។ បើសង្គ្រាមឈានដល់ strategic, មានន័យថាគូបដិបក្សនឹងប្រើប្រាស់នុយក្លេអ៊ែរវាយប្រហារគ្នាទៅវិញ
ទៅមកហើយពួកគេនឹងលេងគ្នាមួយអស់ដៃ រហូតដល់រលាយទាំងសងខាង។ បើវ៉ាស៊ីនតោនរលាយ, ម៉ូស្គូក៏ត្រូវតែក្លាយជាផេះដូចគ្នា។

គួរបញ្ជាក់ថា ៖ប្រទេសរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរតាក់ទិច (tactical nuclear) ទៅឈរជើងនៅបេឡារូសចំនួនដប់គ្រឿងរួចហើយ ហើយក៏បានផ្ទេរគ្រាប់មីស៊ីលម៉ាកអ៊ីស្កាន់ដឺ (Iskander)
សម្រាប់ពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរទៅទីនោះរួចហើយដែរ។ នៅពេលសហភាពសូវៀតដួលរលំកាលពីឆ្នាំ១៩៩១, នុយក្លេអ៊ែរមាននៅក្នុងរដ្ឋចំនួន៤ដែលចំណុះឱ្យសូវៀត៖ រុស្ស៊ី, អ៊ុយក្រែន, បេឡារូស និងកាហ្សាក់ស្ថាន
ខែឧសភា ឆ្នាំ១៩៩២, រដ្ឋទាំងនេះឯកភាពគ្នាថានឹងផ្ទេរក្បាលនុយក្លេអ៊ែរទៅរុស្ស៊ីវិញទាំងអស់ក្នុងឆ្នាំ១៩៩៦៕ (Reuters, BBC)







