លោកស្រី គ្រី ស្តាលី ណា ច ច ជីវ៉ា (Kristalina Georgieva) ប្រធាន អង្គការ មូលនិធិ រូបិយវត្ថុ អន្តរជាតិ (IMF) បាន និយាយ កាលពី ថ្ងៃអាទិត្យ ទី ២៦ មីនា ថា ហានិភ័យ ចំពោះ ស្ថិរភាព ហិរញ្ញវត្ថុ បាន កើនឡើង
និង អំពាវនាវ ឱ្យមាន ការប្រុងប្រយ័ត្ន បន្តទៀត បើទោះបីជា សកម្មភាព របស់ សេដ្ឋកិច្ច ជឿនលឿន បាន ធ្វើឱ្យភាព តានតឹង ទីផ្សារ មាន ភាពស្ងប់ស្ងាត់ ក៏ដោយ ។
នាយក គ្រប់គ្រង IMF រូបនេះ បាន រំលឹក ឡើងវិញ នូវ ទស្សនៈ របស់ លោកស្រី ថា ឆ្នាំ ២០២៣ នឹង ក្លាយជា ឆ្នាំ ដ៏ លំបាក មួយ ទៀត ដោយ កំណើន ពិភពលោក បាន ធ្លាក់ចុះ មក នៅ ក្រោម ៣ ភាគរយ
ដោយសារតែ ស្លាកស្នាម របួស ពី ជំងឺ រាតត្បាត សង្គ្រាម នៅ អ៊ុ យក្រែន និង ការ រឹតបន្តឹង រូបិយវត្ថុ ។

លោកស្រី បាន និយាយ នៅ ឯ វេទិកា អភិវឌ្ឍន៍ ចិន ថា ទោះបីជា មាន ទស្សនវិស័យ ប្រសើរ សម្រាប់ ឆ្នាំ ២០២៤ ក៏ដោយ ក៏ កំណើន ពិភពលោក នឹង នៅតែ ទាប ជាង មធ្យមភាគ ប្រវត្តិសាស្ត្ររ បស់ ខ្លួន ៣,៨
ភាគរយ ហើយ ទស្សនវិស័យ ទាំងមូល នៅតែ ខ្សោយ ។IMF ដែល បាន ព្យាករណ៍ ពី កំណើន សេដ្ឋកិច្ច ពិភពលោក ចំនួន ២,៩ ភាគរយ នៅ ឆ្នាំនេះ គ្រោង នឹង ចេញផ្សាយ ការព្យាករណ៍ ថ្មី នៅ ខែក្រោយ ។
លោកស្រី ច ច ជីវ៉ា បាន និយាយថា អ្នកបង្កើត គោលនយោបាយ នៅក្នុង បណ្តា ប្រទេស ជឿនលឿន បាន ឆ្លើយតប យ៉ាង ម៉ឺងម៉ាត់ ចំពោះ ហានិភ័យ ស្ថិរភាព ហិរញ្ញវត្ថុ បន្ទាប់ ពី មាន ការដួលរលំ ធនាគារ ប៉ុន្តែ
ទោះបីជា ដូច្នេះ ក៏ដោយ ក៏ ការប្រុងប្រយ័ត្ន គឺ នៅតែ ត្រូវការ ជា ចាំបាច់ ។ “ ដូច្នេះ យើង បន្ត តាមដាន ការវិវត្ត នានា យ៉ាង ដិត ដល់ ហើយ កំពុង វាយតម្លៃ ផលប៉ះពាល់ សក្តានុពល សម្រាប់ ទស្សនវិស័យ សេដ្ឋ
កិច្ច ពិភពលោក និង ស្ថិរភាព ហិរញ្ញវត្ថុ សកល ” ដោយ បន្ថែម ថា IMF កំពុង យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះ បណ្តា ប្រទេស ងាយ រងគ្រោះ បំផុត ជា ពិសេស ប្រទេស ដែល មាន ចំណូល ទាប ដែល មាន កម្រិត
បំណុល ខ្ពស់ ។

លោកស្រី ក៏ បាន ព្រមាន ផងដែរ ថា ការបែងចែក ភូមិសាស្ត្រ សេដ្ឋកិច្ច អាច នឹង បំបែក ពិភពលោក ទៅ ជា ប្លុក សេដ្ឋកិច្ច គូប្រជែង ដែល បណ្តាលឱ្យមាន “ ការបែងចែក ដ៏ គ្រោះថ្នាក់ ដែល នឹង ធ្វើឱ្យ គ្រប់ គ្នា
កាន់តែ ក្រីក្រ និង មិនសូវ មាន សុវត្ថិភាព ”៕