សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាប ជូនលោក Jusuf Kalla ប្រធានអង្គកា CAPDIថា សាសនា នៅកម្ពុជាមានសុខដុមភាពណាស់ទាំងសាសនាព្រះពុទ្ធ, ឥស្លាម និងសាសនាគ្រិស្ត ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យ លោក Jusuf Kalla ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ។
លោក Jusuf Kalla បានសម្តែងការគោរពសម្តេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃ ដែលបាននាំមកជូនកម្ពុជានូវសុខសន្តិភាព ស្ថិរភាព និងជាពិសេសសុខដុមបនីយកម្ម រវាងសាសនានិងសាសនា។លោក បានបញ្ជាក់ជូនសម្ដេចតេជោថា លោកបានដឹកនាំសាសនិកឥស្លាមជាង១រយនាក់មកចូលរួមស្រាយបួសនៅកម្ពុជា ហើយអ្វីដែលលោកបានឃើញ គឺជាសកម្មភាពសាមគ្គីភាពយ៉ាងល្អបំផុត រវាងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក Jusuf Kalla ដែលបានដឹកនាំសាសនិកឥស្លាម មកចូលរួមស្រាយបួសនៅកម្ពុជា ។ សម្តេចតេជោបានជម្រាបជូនលោក Jusuf Kallaថា កម្ពុជាបានរៀបចំកម្មវិធីស្រាយបួសនេះជារៀងរាល់ឆ្នាំ ហើយសាសនានៅកម្ពុជាគឺមានសុខដុមភាពល្អណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ ៕