Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោថា កម្ពុជាគឺមានសុខដុមភាព ណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ

សម្ដេចតេជោហ៊ុនសែន បានជម្រាបប្រាប់អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ថា នៅកម្ពុជាគឺមានសុខដុមភាព ណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និង សាសនាព្រះពុទ្ធ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី កាកបាទក្រហមឥណ្ឌូនេស៊ី ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ។

ឯកឧត្តមអៀងសុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានមានប្រសាស ន៍ឲ្យដឹងក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តម Jusuf Kalla បានសំដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃ ដែលបាននាំកម្ពុជា មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេស នាំ មក នូវ សុខដុម បនីយកម្ម រវាងសាសនា។

ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ឯកឧត្តមបាននាំសាសនិកអ៊ីស្លាម មកកម្ពុជា ចំនួនជាង ១០០នាក់ មកចូលរួមស្រាយបួស ហើយអ្វីដែលឯកឧត្តម បានឃើញកាល ពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុត រវាងសាសនា នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមដែលបានដឹកនាំ សាសនិកអ៊ីស្លាមមកចូល រួមស្រាយបួសនៅកម្ពុជា ។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមថា កម្ពុជា រៀបចំ កម្មវិធី ស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនា នៅកម្ពុជាគឺមានសុខដុមភាព ណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook