អន្តរជាតិ៖ នៅថ្ងៃអង្គារនេះទីភ្នាក់ ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យមានការបង្កើនការផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធ ដើម្បីបង្កើនឃ្លាំងអាវុធរបស់នា។ពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មី និងបច្ចេកវិទ្យាសម្រាប់ដំឡើងក្បាលគ្រាប់នៅលើមីស៊ីលផ្លោង និងពិនិត្យមើលផែនការប្រតិបត្តិការ វាយប្រហារនុយក្លេអ៊ែរ។
លោកគីមបានបញ្ជាឱ្យផលិតសម្ភារៈកម្រិតអាវុធនៅក្នុង “វិធីដែលមើលឃើឆ្ងាយ” ដើម្បីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងផលិតអាវុធដ៏មានឥទ្ធិពល។ លោកបានបន្តថា សត្រូវនៃកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសនេះ មិនមែនជារដ្ឋ ឬក្រុមជាក់លាក់នោះទេ ប៉ុន្តែជា “សង្គ្រាម និងគ្រោះមហន្តរាយនុយក្លេអ៊ែរ” ហើយគោលនយោបាយពង្រីកឃ្លាំងអាវុធរបស់កូរ៉េខាងជើង គឺសំដៅតែការពារប្រទេស និងសន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ។ KCNA បានបន្តថា រថក្រោះការពារជាតិក៏បានសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រក្រោមទឹកផងដែរ ដោយបានចាប់ផ្តើមតាំងពីថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ២៧ ខែមីនា៕