Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិបដិសេធការទាមទាររបស់រុស្ស៊ីសម្រាប់ការស៊ើបអង្កេតទៅលើ Nord Stream

អន្តរជាតិ៖ កាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលដំណោះស្រាយដែលព្រាងដោយទីក្រុងម៉ូស្គូដែលអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការបំផ្លិចបំផ្លាញកាលពីឆ្នាំមុននៃបំពង់បង្ហូរឧស្ម័ន Nord Stream ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមីនា។

បណ្តាប្រទេសលោកខាងលិចបានស្តីបន្ទោសការផ្ទុះនៅក្រោមសមុទ្របាល់ទិក (Baltic Sea) កាលពីខែកញ្ញាឆ្នាំមុនទៅលើប្រទេសរុស្ស៊ី ប៉ុន្តែវិមានក្រឹមឡាំងបានចោទប្រកាន់លោកខាងលិចថាជាអ្នកបំផ្លិចបំផ្លាញ។ ដំណោះស្រាយនេះទទួលបានសំឡេងបី ដោយចិន និងប្រេស៊ីលគាំទ្ររុស្ស៊ី និងសមាជិក ១២ រូបផ្សេងទៀតអនុប្បវាទ។

ដំណោះស្រាយនេះបានអំពាវនាវឱ្យមានការបង្កើតគណៈកម្មការមួយដើម្បី “ធ្វើការស៊ើបអង្កេតអន្តរជាតិ តម្លាភាព និងមិនលំអៀងលើគ្រប់ទិដ្ឋភាពនៃសកម្មភាពនៃការបំផ្លិចបំផ្លាញលើបំពង់បង្ហូរឧស្ម័ន Nord Stream ១ និង ២ រួមទាំងការកំណត់អត្តសញ្

ញាណជនល្មើស អ្នកឧបត្ថម្ភ អ្នករៀបចំ និងអ្នកសមគំនិត”។ លោក Vassily Nebenzia ជាបេសកជនរុស្ស៊ីបាននិយាយថា “យើងមានមន្ទិលសង្ស័យយ៉ាងខ្លាំង និងច្បាស់លាស់ចំពោះគោលបំណង និងតម្លាភាពនៃការស៊ើបអង្កេតជាតិដែលធ្វើឡើងដោយរដ្ឋមួយចំនួននៅអឺរ៉ុប”។ លោកបានបន្ថែមថា ខ្ញុំគិតថាបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃនេះ ការសង្ស័យថានរណាជាអ្នកនៅពីក្រោយអំពើបំផ្លិចបំផ្លាញទៅលើ Nord Stream គឺច្បាស់ណាស់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook