សមាគមធានារ៉ាប់រងកម្ពុជា បានសហការជាមួយក្លឹបអ្នកកាសែតកម្ពុជាធ្វើការរៀបចំវគ្គបណ្តុះ បណ្តាលសម្រាប់អ្នកសារព័ត៌មានប្រមាណជា៨០នាក់ស្តីពី<វិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា> នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មាននេះធ្វើឡើងក្នុងគោលបំណង ពង្រឹងនិងពង្រីកទំនាក់ទំនង វិស័យហិរញ្ញវត្ថុធនាគារនិងវិស័យសារព័ត៌មានឱ្យកាន់តែទំលំទូលាយក្នុងការបញ្ជូន សារអប់រំ និងផ្សព្វផ្សាយអំពីការ យល់ដឹងលើ វិស័យហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងទិសដៅធានាឱ្យបាននូវស្ថិរភាព និងនិរន្តរភាពរបស់វិស័យ ក៏ដូចជាការកសាងទំនុកចិត្តក្នុង ចំណោមសាធារណជនផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានា រ៉ាប់រងកម្ពុជាលោក Raymond Sai ប្រធានក្រុមប្រឹក្សាភិបាល សមាគមធនាគារនៃកម្ពុជា
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាព្រម ទាំងសមាជិកប្រមាណ ១០០នាក់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។លោកសុខ វឿន បានលើក ឡើងថា សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់ គ្នា ដោយមិនអាចខ្វះបាន ក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាទាំង Online និង Offline ។ មិនត្រឹមតែប៉ុណ្ណោះលោកបានបន្តថា សារព័ត៌មានក៏ជាប្រភពមួយដែលចូលរួមផ្តល់នូវចំណេះដឹង និងជំនាញ ដល់ប្រជា ពលរដ្ឋក្នុងការក្រេបយកចំណេះដឹងដើម្បីការអភិវឌ្ឍខ្លួនបន្ថែមទៀត៕