ព័ត៌មានជាតិ ក្រសួងយុត្តិធម៌ងតែងតាំង និងការចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង Share Tweet (កំពង់ឆ្នាំង)៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជំនួស ឯកឧត្តម អ៊ិត សុធា ដែលត្រូវបានតែងតាំងជា អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និង ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជាមន្រ្តីតុលាការមួយចំនួនទៀត ។ មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ឯក ស៊ុនរស្មី អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃសាលាដំបូងនិងអយ្យការអមសាលាដំ បូងខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានយ៉ាងល្អប្រសើរ និងបានចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម និងបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានការសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក ។ សូមជំរាបថា ឯកឧត្តម អ៊ិត សុធា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នាពេលកន្លងមក ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗក្នុងការថែរក្សានូវសុខ សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងផ្តល់សេវាយុត្តិធម៌ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងសម្រាប់បម្រើឱ្យវិស័យយុត្តិធម៌ទាំងមូលផង ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នូវចំណុចសំខាន់មួយចំនួនរួមមាន៖ (១)-ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវ នូវសំ ណុំរឿងនានា ជាពិសេស សំណុំរឿងបទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ បទល្មើសជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ បទល្មើស ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះរបស់ FATF ក៏ដោយ ក៏សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ក៏ដូចជាបន្តយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ ដើម្បីចៀសវាងនូវស្ថានភាពដែលកម្ពុជាអាចត្រូវដាក់ចូលក្នុងបញ្ជីប្រផេះរបស់ FATF សារឡើងវិញ ។ (២)-សម្រាប់ឆ្នាំ២០២៣នេះ ក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅតែបន្តការងារជាអាទិភាពទៅលើ “ការពង្រឹងវិន័យការ ងារ និងក្រមសីលធម៌របស់មន្រ្តីក្នុងវិស័យយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ។ (៣)-ត្រូវប្រកាន់ខ្ជាប់នូវអនាគតិនៅពេលជំនុំជម្រះរឿងក្តី ពោលគឺការវៀរចាកនូវអគតិទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ព្រមទាំងប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ ។ (៤)-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ពោលគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ។ (៥)-ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពធនធនមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀប ចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬ កម្មវិធីចែករំលែកនូវចំណេះដឹង ។ (៦)-ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ងាយយល់ និងមានសំអាងហេតុ សំ អាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ។ (៧)-លើកទឹកចិត្តដល់ការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទផ្នែករដ្ឋប្បវេណី តាមរយៈយន្តការសន្ធានកម្ម ដោយធ្វើការសម្របសម្រួល និងផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី ទាំងនៅក្នុងប្រព័ន្ធតុលាការ និងក្រៅតុលាការ ដើម្បីធានាបាននូវស្ថានភាពឈ្នះ-ឈ្នះដែលជាការរួមចំណែកលើកកម្ពស់ ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេសជាតិ ៕ Post Views: 57 Related Topics: Up Next អេក្វាឌ័រ!គ្រោះរអិលបាក់ដីភ្លៀងធ្លាក់ខ្លាំងមនុស្ស៧នាក់ស្លាប់២៣នាក់រងរបួសនិង៥០នាក់បាត់ខ្លួន Don't Miss សម្តេចតេជោ ហ៊ុន សែន ស្នើម៉ាឡេស៊ី បង្កើនការទិញអង្ករ និងគ្រាប់ស្វាយចន្ទីពីកម្ពុជា Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ6 hours ago ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព័ត៌មានទាន់ហេតុការណ៍8 hours ago លោកឧត្តមសេនីយ Prayut Chan-o-cha មានប្រសាសន៍ថា គណបក្ស Move Forward Party (MFP) មិនគួរដើរចេញពីជួរដោយជួបតំណាងភ្នាក់ងាររដ្ឋាភិបាលទេ ព័ត៌មានទាន់ហេតុការណ៍8 hours ago ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា ព័ត៌មានជាតិ3 months ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ព័ត៌មានជាតិ2 months ago នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago សន្និសីទសារព័ត៌មានស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ ឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធ11 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook