Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្តៅខ្លាំងប៉ុន្តែអត់ផ្ទុះ! រុស្ស៊ីមានអាវុធទំនើបដ៏ពិសេស ហើយបានព្រមានក្តែងៗថា ខ្លួនអាចកម្ទេចគ្រប់សត្រូវរួមទាំងអាមេរិក 

 

សម្ព័ន្ធមិត្តរបស់លោក ពូទីន បានព្រមានថា ប្រទេសរុស្ស៊ី មានសព្វាវុធដែលអាចកម្ទេចគ្រប់សត្រូវ រួមទាំងសហរដ្ឋអាមេរិកផងដែរ ប្រសិនបើអត្ថិភាពរបស់ខ្លួន រងការគំរាមកំហែង។ ទន្ទឹមនោះ លោកអះអាងថា

ទីក្រុងវ៉ាស៊ីនតោន ដូចជាមើលស្រាលកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូពេកហើយ។

ការអត្ថាធិប្បាយរបស់លោក Nikolai Patrushev ដែលជាលេខាធិការដ៏មានឥទ្ធិពល នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី គឺជាការព្រមានថ្មីបំផុតពីសំណាក់មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូប ហើយនេះត្រូវបានគេយល់ឃើញថា ជា

ពាក្យសម្តីផ្លែផ្កា ខណៈភាពតានតឹងកើនឡើងកាន់តែខ្លាំង រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២នេះ។

លោក Patrushev បានប្រាប់កាសែតរដ្ឋ Rossiiskaya Gazeta កាលពីថ្ងៃចន្ទទី២៧ខែមីនាថា “អ្នកនយោបាយអាមេរិកដែលជាប់ផុងក្នុងការឃោសនាខ្លួនឯង នៅតែមានទំនុកចិត្តថា ក្នុងករណីមានជម្លោះដោយ

ផ្ទាល់ជាមួយរុស្ស៊ី សហរដ្ឋអាមេរិកមានសមត្ថភាពបាញ់មីស៊ីលការពារ បន្ទាប់ពីនោះ រុស្ស៊ីនឹងមិនអាចឆ្លើយតបបានទៀតទេ”។

យ៉ាងណាមិញ លោកបញ្ជាក់ថា “រុស្ស៊ីអត់ធ្មត់ខ្លាំងណាស់ និងមិនបំភិតបំភ័យនរណាម្នាក់ដើម្បីផលប្រយោជន៍ខាងយោធាឡើយ ប៉ុន្តែរុស្ស៊ីមានអាវុធទំនើបៗដ៏ពិសេស ដែលអាចបំផ្លាញសត្រូវទាំងអស់ រួមទាំង

សហរដ្ឋអាមេរិកផងដែរ ក្នុងករណីមានការគំរាមកំហែងដល់អត្ថិភាពរបស់ខ្លួន”។

ម្តងហើយម្តងទៀត រុស្ស៊ីបាននិយាយថា ហេតុផលមួយក្នុងចំណោមហេតុផលដែលខ្លួន បញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន គឺដើម្បីប្រឆាំងនឹងការគំរាមកំហែងសន្តិ

សុខ ដែលកើតចេញពីការទាក់ទងគ្នារបស់ទីក្រុងកៀវ ជាមួយសម្ព័ន្ធភាពអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូ បានចោទប្រកាន់លោកខាងលិចជាសាធារណៈ អំពីការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន ហើយនិយាយអំពីការត្រៀមលក្ខណៈរបស់ខ្លួនក្នុងការប្រើប្រាស់

អាវុធនុយក្លេអ៊ែរក្នុងកាលៈទេសៈធ្ងន់ធ្ងរ។

ហើយនៅពេលថ្មីៗនេះលោកពូទីន បានប្រកាសថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺបេឡារុស ដែលមានព្រំប្រទល់ជាប់ទាំងអ៊ុយក្រែន និងរុស្ស៊ី ដើម្បី

ព្រមានដល់អង្គការណាតូ ជុំវិញការគាំទ្រយោធារបស់ខ្លួនចំពោះទីក្រុងកៀវ និងបង្កើនការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច៕

 

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook