Connect with us

ព័ត៌មានទាន់ហេតុការណ៍

អេក្វាឌ័រ!គ្រោះរអិលបាក់ដីភ្លៀងធ្លាក់ខ្លាំងមនុស្ស៧នាក់ស្លាប់២៣នាក់រងរបួសនិង៥០នាក់បាត់ខ្លួន

 

កែសម្រូលដោយ ចាន់ សឿន (អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងគីតូ អេក្វាឌ័រ កាលពីថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ ថាមន្រ្តីរដ្ឋបាលរីខេត្ត Chimboraso ដែលមានទីតាំងនៅភាគខាង

ត្បូងនៃប្រទេសអេក្វាឌ័រ មានគ្រោះរអិលបាក់ដី ដែលបណ្តាលមកមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ថ្ងៃអាទិត្យមុន ហើយ មានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន យ៉ាងហោចណាស់មនុស្ស ៧ នាក់បាន

ស្លាប់ និង ២៣ នាក់បានរងរបួស ហើយប្រហែល ៥០ នាក់បាត់ខ្លួន។ ទន្ទឹមនឹង នេះដែរការបាក់ដីក៏បានបំផ្លាញ សាលារៀនយ៉ាងហោចណាស់ចំនួនបីខ្នង និង ការិយាល័យ រដ្ឋាភិបាលមួយចំនួនរួមទាំងផ្លូវជាច្រើន

ទៀតផងដែរ។

ដោយឡែកប្រធានាធិបតីអេក្វាឌ័រ Guillermo Lasso បានបញ្ជាកងទ័ព និងមន្ត្រីនគរបាលជាតិ ក៏ដូចជាអ្នកស្ម័គ្រចិត្តមកពីទីភ្នាក់ងារជាច្រើនទៀត ចូលរួមជួយប្រជាពលរដ្ឋក្នុងខេត្ត ខេមបូរ៉ាសូ។ ហើយ បាន

ជំរុញ អ្នក ដែល រស់នៅក្នុងតំបន់គ្រោះថ្នាក់ឲ្យជម្លៀសខ្លួនចេញជាមុនសិន។

គួរបញ្ជាក់ថា៖ ចាប់តាំងពីដើមឆ្នាំនេះមក មានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារផ្នែកខ្លះនៃប្រទេសអេក្វាឌ័រ។ ជាលទ្ធផលយ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ ព្រមទាំងផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៧២ខ្នង

ត្រូវបានដួលរលំ និងជាង 6,900 ខ្នងទៀតត្រូវបានរងការខូចខាត។ នេះបើតាមស្ថិតិផ្លូវការរបស់ទីភ្នាក់ងារជាតិទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយប្រទេសអេក្វាឌ័រ៕  (REUTERS)

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook