សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបើកកិច្ចសវនាការប្រចាំ ឆ្នាំជាមួយប្រព័ន្ធសម្របសម្រួលអង្គការ សហប្រជាជាតិនៅកម្ពុជា ដឹកនាំដោយលោក ចូសែហ្វ សូយ័រ នៅវិមានសន្តិភាពរាជាធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមីនា ២០២៣ នេះ ។
ក្នុងជំនួបសវនាការនេះ ភាគីទាំងពីរបានពិភាក្សាផ្ដោតការយកចិត្តទុកដាក់ទៅលើប្រធានបទចំនួនពីរ ដែលប្រធានបទទី១គឺការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងប្រធានបទទី២គឺការពង្រឹងប្រព័ន្ធគាំពារសង្គម ។
ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានមានប្រសា សន៍ឲ្យដឹងក្រោយបញ្ចប់កិច្ចសវនាការនោះថាកិច្ចសវនាការបានផ្ដោតការយកចិត្តទុក ដាក់ទៅលើប្រធានបទចំនួនពីរប្រធានបទទី១គឺការពង្រឹងប្រព័ន្ធសុខាភិបាលប្រកប ដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខ ភាពជាសកល ក្នុងនោះចែកចេញជាពីរទីមួយគឺទិសដៅអាទិភាព របស់រាជរដ្ឋាភិ បាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ដើម្បីឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល,ទីពីរការគាំទ្ររបស់អង្គការសហប្រជាជាតិដល់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ដើម្បីឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។
ប្រធានបទទី២ គឺការពង្រឹងប្រព័ន្ធគាំពារសង្គម ក្នុងនោះក៏បែង ចែកចេញជាពីរផ្នែកដែរដែលផ្នែកទីមួយ. ទិសដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនិងការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គមដែលគាំពារប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះដោយហានិភ័យនៃវិបត្តិផ្សេងៗ និងទីពីរ.ការគាំទ្ររបស់អង្គ ការសហប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវប្រព័ន្ធគាំពារសង្គម។
ឯកឧត្តមអ៊ាង សុផល្លែត បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងកិច្ចពិភាក្សាលើប្រធានបទទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែនបានធ្វើការសន្និដ្ឋានថា ប្រព័ន្ធអង្គ ការសហប្រជាជាតិបានប្រកាន់ខ្ជាប់នូវភាពទន់ភ្លន់និងបត់បែនតាមសភាពការណ៍ក្នុងការអភិវឌ្ឍយូ.អិន ដាស់ ។
តាមរយៈការដាក់ឲ្យអនុវត្តក្របខ័ណ្ឌឆ្លើយតបសង្គមសេដ្ឋកិច្ចនិងបានពិនិត្យកែសម្រួលមូល ធននិងគោលដៅអន្តរាគមន៍ឡើងវិញសំដៅគាំទ្ររាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតចំពោះមុខលើក្រុមជនងាយរងបំផុត។
ទន្ទឹមនេះ ក៏បានកៀរគរធនធានថ្មីបន្ថែមសម្រាប់គាំទ្ររាជរដ្ឋាភិបា លក្នុងការឆ្លើយតបនឹងតម្រូវការផ្នែកសុខ ភាពនិងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ។
សម្តេចបន្តថា អ្វីដែលគួរឲ្យអបអរសាទរនិងកោតសរសើរការសម្រេចបាននូវភាពជាវិជ្ជមានលើលទ្ធផលរំពឹងទុកជាយុទ្ធសាស្ត្រទាំងប្រាំរបស់ យូ.អិនដាស់ នៅក្នុងកាលៈ ទេសៈដ៏សែនលំបាកទាំងនេះ អាចបញ្ជាក់បានអំពីកិច្ចប្រឹងប្រែងអនុវត្តរួមគ្នារវាងភ្នាក់ ងារទាំងអស់នៃប្រព័ន្ធអង្គការសហប្រជា ជាតិនិងកិច្ចសហការដ៏ល្អប្រពៃក្នុងភាពជាដៃគូរឹងមាំ និងយូរអង្វែងជាមួយក្រសួងនិងស្ថាប័ននៃរាជរដ្ឋាភិបាល រីឯការរៀបចំក្រប ខ័ណ្ឌកិច្ចសហប្រតិបត្តិការការអភិវឌ្ឍប្រក បដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជា ជាតិឆ្នាំ២០២៤-២០២៨ ក៏មានវឌ្ឍនភាព ល្អប្រសើរតាមរយៈកិច្ចពិគ្រោះយោបល់ក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ន ។
សម្តេចតេជោបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធបន្តកិច្ចសហការ ដើម្បីឈានទៅបញ្ចប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិ
វឌ្ឍប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការ សហប្រជាជាតិនេះ តាមការគ្រោងទុកនាខែឧសភាឆ្នាំ២០២៣ សម្រាប់ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់សម្រាប់រយៈ ពេលប្រាំឆ្នាំខាងមុខ ២០២៤- ២០២៨ ។
សម្ដេចតេជោបានស្នើឲ្យភ្នាក់ងារពាក់ព័ន្ធផ្នែកប្រព័ន្ធអង្គការសហប្រជាជាតិបន្តរៀបចំកម្មវិធីយុទ្ធសាស្ត្ររៀងៗខ្លួនតាមយន្តការកិច្ចពិគ្រោះយោបល់ដែលមានស្រាប់រាជ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រជាផ្លូវការលើឯកសារសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យនិងអនុម័តក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិ។
ចំពោះប្រធានបទស្តីពី ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និង ពង្រីកប្រព័ន្ធគាំពារសង្គមកិច្ចពិភាក្សាបានបង្កើនការយល់ដឹងរួមគ្នាអំពីវឌ្ឍនភាពបញ្ហាប្រឈមគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យអាទិភាពទាំងពីរនេះជាគោលការណ៍ស្នូលនៃការអភិវឌ្ឍធនធានមនុស្សឲ្យទៅនឹងត្រូវរំកិលចេញលម្អិតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ។
សម្ដេចតេជោបានសំដែងសេចក្ដីរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការស ហប្រជាជាតិដែលបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកប ដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខ ភាពជាសកលនិងពង្រីកប្រព័ន្ធគាំពារសង្គ មក្នុងគោលដៅបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ចិរភាពនិងបរិយាប័ន្ន។
សម្តេចតេជោបានជំរុញលើកទឹកចិត្តឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិ បាលបន្តធ្វើការបរទេសឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយភ្នាក់ងារនៃប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនិងការគាំទ្រទាំងនេះឲ្យទៅជាសកម្មភាពជាក់ស្ដែង ។សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រទាំងឡាយដែលប្រព័ន្ធអង្គការសហប្រជាជាតិបានផ្តល់កន្លងមកសម្រាប់រួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ៕