Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើម៉ាឡេស៊ី បង្កើនការទិញអង្ករ និងគ្រាប់ស្វាយចន្ទីពីកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យម៉ាឡេស៊ីបង្កើនការទិញគ្រាប់ស្វាយចន្ទី និងអង្ករ ព្រមទាំងផលិតផលកសិកម្មផ្សេងទៀតពីព្រះរាជាណាចក្រកម្ពុជា ហើយកម្ពុជានឹងបង្កើនការនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី។

ការ ស្នើ នេះ ធ្វើ ឡើង ក្នុង សន្និសីទ សារព័ត៌មាន រួម រវាង សម្តេច តេជោ ហ៊ុន សែន និង លោក Dato’ Seri Anwar bin Ibrahim នាយក រដ្ឋមន្ត្រី ម៉ាឡេស៊ី នៅ វិមាន សន្តិភាព នៅ ថ្ងៃ ទី២៨ ខែ មីនា ឆ្នាំ ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ដោយសម្តេចតេជោ បានស្នើសុំភាគីម៉ាឡេស៊ី បង្កើនការទិញអង្ករ ក៏ដូចជាកសិផលផ្សេងទៀតពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រទេសម៉ាឡេស៊ី បង្កើនចំនួនក្រុមហ៊ុនប្រមូល និងកែច្នៃកសិផលនៅកម្ពុជា ដើម្បីលក់ក្នុងទីផ្សារកម្ពុជា និងនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី និងទីផ្សារផ្សេងទៀត ដោយការដឹកជញ្ជូនតាមផ្លូវទឹកផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់កំពង់ផែ Pehang និងរដ្ឋ Pehang ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បង្កើនការទិញទំនិញពីកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឡេស៊ី ឱ្យមកធ្វើអាជីវកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ពាណិជ្ជកម្ម ទ្វេភាគី រវាង កម្ពុជា និង ម៉ាឡេស៊ី សម្រេច បាន ៦២០ លាន ដុល្លារ ក្នុង ឆ្នាំ ២០២២ កើនឡើង ២៤% បើ ធៀប នឹង ឆ្នាំ ២០២១។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook