Connect with us

ព័ត៌មានជាតិ

លោក វណ្ណ សុភានោ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RF3 WORLD Marketing Cambodia Co., Ltd តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព បានចូលជួបសម្តែងការគួរសមជាមួយ លោក ឯម វុត្ថន តំណាង ឯឧត្តម គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក វណ្ណ សុភានោ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RF3 WORLD Marketing Cambodia Co., Ltd តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោក ឯម វុត្ថន តំណាង ឯឧត្តម  គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងបានឧបត្ថម ផលិតផល គ្រឺមហ្វឺមិច៣ ម៉ាស៊ីនបំភាយ ទឹកសំលាប់មេរោគ ឡេលាបស្បែក និងផលិតផលជាច្រើនមុខទៀត….ហើយ លោក ឯម វុត្ថន តំណាងឯឧត្តម គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនៅក្នុងឱកាសនោះ លោកក៍បានថ្លែងអំណរគុណដល់ លោក វណ្ណ សុភានោ និង ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ព្រមទាំងលោកស្រី ផាន់​ ណារ៉ា អគ្គនាយិការ ក្រុមហ៊ុន RF3 WORLD Marketing Cambodia Co., Ltd សូមទេវតាឆ្នាំថ្មី២០២៣នេះ តាមថែរក្សា លោកប្រធាន និង ឯកឧត្តម ជាមួយ និង លោកស្រី អគ្គនាយិការ ព្រមទាំងបុគ្គលិក សមាជិកក្រុមហ៊ុនទាំងអស់ សូមឲ្យជួបតែពុទ្ធពរបួនប្រការ យុវណ្ណៈសុខៈពលៈកុំបីឃ្លានឃ្លានឡើយ ។
ឈ្លៀតក្នុងឱកាសនោះផងដែ លោកក៍បានពាំនាំពាក្យរបស់ ឯកឧត្តមអភិបាលក្រុងប៉ោយប៉ែតផ្តាំផ្ញើរ សួរសុខទុក្ខ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព និង លោក វណ្ណ សុភានោ ផងដែរ ហើយក៍បានអំពាវនាវ ដល់អ្នកស្ថិតក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធទាំងអស់ សូមណែនាំដល់បុគ្គលិកក្រោមឱវាទ និងក្រុមគ្រួសារទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សានូវសុខុមាលភាពសង្គម ក៏ដូចជាត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មីនាពេលខាងមុខនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook