Connect with us

ព័ត៌មានជាតិ

ស្ថានការណ៌កាន់តែធ្ងន់ធ្ងរ! អង់គ្លេស ហៅ អង្គការសហប្រជាជាតិ ប្រជុំបន្ទាន់ អំពីបញ្ហានៅ មីយ៉ាន់ម៉ា

បរទេស៖ បន្ទាប់ពីមិនទាន់មានការអន្តរាគមន៍ ពីអង្គការ ឬ ប្រទេសណាមួយនៅឡើយ ជុំវិញបញ្ហាដ៏តានតឹងនៅមីយ៉ាន់ម៉ា ពេលនេះ ចក្រភពអង់គ្លេស នឹងបើកការប្រជុំបន្ទាន់មួយជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ស្អែកនេះ។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំង១៥នឹងធ្វើការប្រជុំដោយបិទទ្វារ។ ចំណែកអ្វីដែលសំខាន់នោះ បន្ទាប់ពីប្រជុំហើយ ចំណាត់ការណាមួយទៅលើមីយ៉ាន់ម៉ា ចាំបាច់ត្រូវតែមានការឯកភាពពីភាគីសំខានៗ២ គឺ ចិន និង រុស្សី។

គួរឱ្យដឹងថា កាលពីថ្ងៃសៅរ៍​កន្លងទៅ ក្រុមយោធាបានបាញ់សម្លាប់ទៅលើពលរដ្ឋសុីវិលមីយ៉ាន់ម៉ាដែលចេញមកតវ៉ាប្រឆាំងរបបសឹក ស្លាប់អស់ យ៉ាងហោចណាស់ ១០៧នាក់​ ក្នុងនោះមានក្មេងតូចៗ៧នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook