Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តរតនគិរីជំរុញឱ្យសហគមន៍ទេសចរណ៍ទាំងអស់ត្រូវកែប្រែហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្លែកនិងទាក់ទាញ តែរក្សានូវវប្បធម៌ជនជាតិដើមភាគតិច

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីជំរុញឱ្យសហគមន៍ទេសចរណ៍ទាំងអស់ត្រូវកែប្រែហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្លែកនិងទាក់ទាញ ប៉ុន្តែរក្សានូវវប្បធម៌ជនជាតិដើមភាគតិច ដើម្បីឱ្យអ្នកទេសចរមកទស្សនាទទួលបាននូវអារម្មណ៍បែកថ្មីនិងមិនចេះជិនណាយ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តមញ៉ែមសំអឿនអភិបាលនៃគណៈអភិបាល ខេត្តរតនគិរីបានជំរុញឱ្យមន្ទីរពាក់ ព័ន្ធពិសេសមន្ទីរទេសចរណ៍ធ្វើយ៉ាងណាអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធក្នុងខេត្តដើម្បីជំរុញដល់វិស័យទេសចរណ៍ដោយរក្សាប្រពៃណីជនជាតិដើមភាគតិចព្រមទាំងអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាច្រើនបែបទំនើបនិងធម្មជាតិបន្ថែមទៀត។

លោកប្រធានមន្ទីរបានបន្តថា តាមការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត ក្នុងនាមមន្ទីរទេសចរណ៍ក៏បានជំរុញទៅដល់សហគមន៍ទេស ចរណ៍ត្រូវរៀបចំនូវហេដ្ឋារចនា សម្ព័ន្ធនៅតាមតំបន់រមណីយដ្ឋានរបស់ខ្លួនឱ្យមានភាពប្លែកទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំពិសេសគឺត្រូវ តែរក្សានូវប្រពៃណីបងប្អូនជនជាតិដើមភាគតិចខណៈដែលខេត្តរតន គិរីក៏ជាខេត្តមួយដែលសម្បូរទៅ ដោយជនជាតិដើមភាគតិចដូចជាទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវ៉ែត
កាចក់ និងភ្នងជាដើម ដែលមានវប្បធម៌ប្រពៃណីចម្រុះខុសប្លែកពីខេត្តផ្សេងទៀត។
លោកបានបញ្ជាក់ថា ដោយសារទំនៀមទម្លាប់ប្រពៃណីទាំងអស់នេះបានធ្វើឱ្យខេត្តនៅភូមិភាគឦសានមួយនេះមានម្ហូបសិល្បៈសម្លៀក បំពាក់និងរបៀបនៃការរស់នៅយ៉ាងសម្បូរបែបដែលជាការទាក់ទាញទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យចង់ដឹងចង់ស្គាល់ពីវប្បធម៌របស់ជនជាតិដើមភាគតិចផងដែរ។

«យើងមានសហគមន៍ដែលគ្រប់គ្រងដោយជនជាតិដើមភាគតិចហើយយើងក៏មានបច្ចេក ទេសនិងជំរុញណែនាំពីមន្ទីរជំនាញពិសេសគឺមន្ទីរទេសចរណ៍ខេត្តតែម្ដងដែលតែងតែជំរុញថាធ្វើយ៉ាងណាសហគមន៍យើងត្រូវតែមានភាពប្លែកហើយរក្សាឱ្យបាននូវអត្តសញ្ញាណប្រពៃណីជនជាតិ ភាគតិចដែលមាននៅក្នុងតំបន់របស់យើង ទីក្រុងនិងទេសចរណ៍មានន័យថាតំបន់ទេសចរណ៍ដែលផ្ដោតសំខាន់ធំនៅទីប្រជុំជនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានរៀបចំបំពាក់នូវភ្លើងបំភ្លឺធ្វើយ៉ាងណាឱ្យមានភាពប្លែកភាពថ្មីឯកឧត្តមអភិបាលខេត្តបានបំពាក់នូវភ្លើងបំភ្លឺមិនខុសពីរាជធានីភ្នំពេញប៉ុន្មានទេហើយមានអគារខ្ពស់ៗទៀតយ៉ាងនេះហើយជាសក្តានុពលទីក្រុងសម្រាប់បម្រើភាពប្លែកភាពសម្រាប់បម្រើប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ»។
លោកប្រធានមន្ទីរបានបញ្ជាក់ថាសម្រាប់តំបន់ទេសចរណ៍នៅក្នុងខេត្តទាំងមូលមានចំនួន ៣០កន្លែងតំបន់ទេសចរណ៍សហគមន៍មានចំនួន ២៥កន្លែងនិងតំបន់ទេសចរណ៍ដែលអភិវឌ្ឍន៍ដោយវិស័យឯកជនមានចំនួន ៥កន្លែងផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook