Connect with us

ព័ត៌មានទាន់ហេតុការណ៍

ព្យុះព្រះអាទិត្យកំពុងបោះពួយសំដៅមកផែនដី

ត្រៀមខ្លួន!   ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកតំបន់យក្សដែលមានទំហំធំជាងផែនដី២០ដង បានហែកច្រៀកព្រះអាទិត្យ ដោយនេះជាតំបន់ទី២ហើយ ដែលលេចឡើងក្នុងរយៈពេលត្រឹមមួយ

សប្តាហ៍។

ហើយតំបន់នោះ ឬត្រូវបានគេហៅថា “ប្រហោង Coronal” កំពុងបញ្ចេញខ្យល់ព្យុះកម្តៅ មានល្បឿន ២ ៨៩៦ ៨១៩ គីឡូម៉ែត្រក្នុងមួយម៉ោង បោះពួយសំដៅមកភពផែនដីរបស់យើង ដែលនឹងវាយប្រហារចាប់ពីថ្ងៃ

សុក្រនេះ   ស្របពេលជាមួយគ្នានោះ​ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាទីបំផុត ដើម្បីពិនិត្យមើលថាតើខ្យល់ព្យុះនេះ នឹងជះឥទ្ធិពលលើដែនម៉ាញេទិចរបស់ផែនដី ផ្កាយរណប និង

បច្ចេកវិទ្យាដែរឬក៏អត់។

តំបន់ទីមួយដែលត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៣ខែមីនា គឺមានទំហំធំជាងផែនដី៣០ដង។ តំបន់នោះ បានបញ្ចេញខ្យល់ព្យុះព្រះអាទិត្យ ដែលបង្កអោយមានបាតុភូមិ Aurora ដ៏គួរឲ្យភ្ញាក់ផ្អើលនៅភាគខាង

ត្បូងនៃរដ្ឋ Arizona។

តំបន់ទាំងពីរនេះ ត្រូវបានចាប់ជាប់រូបភាពដោយបេសកកម្មសង្កេតថាមវន្តព្រះអាទិត្យ របស់អង្គការណាសា។ ថ្វីបើពីដំបូង ​រូបភាព​អាច​មើល​ទៅ​គួរ​ឲ្យ​​ខ្លាចក៏ពិតមែន ប៉ុន្តែវា​មិន​បាន​បង្ហាញសញ្ញា​ថា ភពផែនដី

របស់​យើង​ស្ថិត​ក្នុង​គ្រោះថ្នាក់​នោះ​ទេ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook