Connect with us

ព័ត៌មានជាតិ

មេក្រុមទំនើងមានឥទ្ធិពល លោក ភឺន ផារិទ្ធិ និងលោក រុំ ផានិត ល្បីល្បាញខាងដើរារាំងគម្រាម កំហែងលើប្រជាពលរដ្ឋដែលមានដីធ្លី

(ខេត្តកណ្តាល)៖ ក្រុមទំនើងដ៏មានឥទ្ធិពលដែលដឹកនាំដោយលោក ភឺន ផារិទ្ធិ និង លោក រុំ ផានិត នៅតែល្បីល្បាញខាងដើររារាំគម្រាមកំហែងយកដីប្រជាពលរដ្ឋក្រោមរូបភាពផ្សេងៗដែលពួកក្រុមទំនើងដ៏មានឥទ្ធិពល តែងតែបង្កើតឡើង ជាពិសេសនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នេះតែម្តង ។

ផ្យាយចេញពីរាជធានីភ្នំពេញ, ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមទំនើងមានឥទ្ធិពលដឹកនាំដោយ លោក ភឺន ផារិទ្ធិ និង លោក រុំ ផា និត ដែលបានតាំងខ្លួនជាអ្នកតំណាងឲ្យឯកឧត្តមឧត្តមសេនីយទោ ភឺន ផល្លា ជាមេបញ្ជាការរងក្នុងកងពលតូច ង៧០ បច្ចុប្បន្នជាជំ នួយការរបស់ សម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

នៅពេលកន្លងទៅក្រុមទំនើងដ៏មានឥទ្ធិពលដែលដឹកនាំដោយលោក ភឺន ផារិទ្ធិ និងលោក រុំ ផានិត ជាអ្នកតំណាងឲ្យឯកឧត្តម ឧត្តមសេនីយទោ ភឺន ផល្លា ដែល​ល្បី​ឈ្មោះថា​ជា​មេខ្លោង​បូម​ដី​ចាក់​លុប​ព្រែក​រំលោភ​យក​ដី​នៅ​ក្នុង ឃុំ​អរិយ​ក្សត្រ​ និងមាន​បក្សពួក​ជាច្រើននាក់​ផ្សេងទៀត ត្រូវបាន​ពលរដ្ឋ​ដាក់ពាក្យ ប្តឹង​សុំ​អន្តរាគមន៍ ទៅអាជ្ញាធរមូលដ្ឋាននោះ ឥឡូវក្រុមទំនើងដ៏មានឥទ្ធិពលនេះ ​បានយក​លិខិតទិញ លក់ និងប​ណ្ណ័​ទុនចាស់ ដែល​អស់​សុពលភាព ជា​ប្រភេទ​(​លិខិតទិញ លក់​ដីធ្លី​របស់ជនដែលលួចដីគេលក់) ដែល​ត្រូវបានសាលាដំបូង ខេត្តកណ្តាល សាលាឧទ្ធរណ៍ និងតុលាការកំពូល មោគភាព និង​បាន​និរាករណ៍ ចោល​តាំងពី​ឆ្នាំ២០២០ មកជាសំអាងទៅវិញ ​។​

​​ប្រជាពលរដ្ឋ​ដែលជា​គ្រួសារកសិករមួយគ្រួសាររស់នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរងឥទ្ធិ ពលពីការ​គំរាមកហែង ​ការបំភិតបំភ័យ តាមគ្រប់​រូបភាព ដល់​ប្រជាពលរដ្ឋជាគ្រួសារកសិករមួយនេះ ដើម្បី​ពួកគេ​ងាយស្រួល​នឹង​រំលោភ​ចូលកាន់​កាប់​ដីធ្លី នៅពេលខាងមុខ​ ។

​សូមរំលឹក​ផងដែរ​ថា បើ​និយាយ​អំពីក្រុមទំនើងដ៏មានឥទ្ធិពលដែលដឹកនាំដោយលោក ភឺន ផារិទ្ធិ និងលោក រុំ ផានិត ជាអ្នកតំណាងឲ្យឯកឧត្តម ឧត្តមសេនីយទោ ភឺន ផល្លា , ឈ្មោះ​ឯកឧត្តម ភឺន ផល្លា នេះ ប្រជាពលរដ្ឋខ្លះ​បានហៅ ឯកឧត្តមថា ​ឧកញ៉ា (​ភឿន ផល្លា​) ជា​មន្ត្រី​យោធាថ្នាក់ឧត្តមសេនីយទោ និងជាមេបញ្ជាការរង នៅ​កងពលតូច ង​៧០ ត្រូវបាន​មហាជន​គេ​ស្គាល់​ដូច ជា​តារា​ល្បីឈ្មោះអញ្ចឹងដែរ ដោយសារឯកឧត្តមសំបូររឿងរាវជាច្រើនដែលទាក់ទងទៅនឹងរឿង​ជម្លោះដីធ្លី ដ៏​ស្រួចស្រាវ​ជាច្រើន​កន្លែង​ជាមួយ​ប្រជាពលរដ្ឋ ជាពិ សេស​នៅ​ខេត្ត​ព្រះសីហនុ ដូចជា​នៅ​ក្បាលឆាយ ឧទ្យាន​ជាតិ​រាម អូរ​ចំណារ​ជាដើម និងក្នុងស្រុកអរិយក្សត្រ ។​ល​។ (ប្រភព​ប្រជាពលរដ្ឋ​)

ក្រុមទំនើងដ៏មានឥទ្ធិពលនេះជាក្រុមអធិរាជខាងទំនាស់ដីធ្លី ហើយនៅពេលនេះមិនទាន់បាត់រលត់នៅឡើយទេ នៅពេលថ្មីៗនេះក្រុមទំនើងដ៏មានឥទ្ធិពលនេះនៅតែបន្តការគៀបសង្កត់មកលើក្រុមគ្រួសារមួយនេះ ក្នុងការទាមទាដីមួយកន្លែជាប្រភេទដីចំការដែលជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមគ្រួសារ លោក អែម សុផល ដីចំការនោះស្ថិតនៅ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ។

លោក អែក សុផល បានធ្វើសេចក្តីអត្ថាធិបាយប្រាប់អង្គភាពសារព័ត៌មានកម្ពុជាសន្តិភាពថា ដីរបស់លោក មានទំហំ ៤៩៧៤មែត្រការេ ជាដីចំការស្ថិតនៅ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយលោកមានប័ន​​​​​​​​​​​​​​​​កម្មសិទ្ធត្រឹមត្រូវ ជា វិញ្ញាបន បត្រសម្គាល់អចលនវត្ថុលេខៈ០៨០៣០៩០១-០៦២៥ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាដោយមន្ទីរ រៀបចំដែនដី នគរូប នីយកម្ម និងសំណង់ ក្រោមឳវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

រឿងរាវទាំងនេះក្រុមគ្រួសារ លោក អែម សុផល មិនដែលមានការទំនាក់ទំនងការលក់ ឬទិញដីអ្វីជាមួយក្រុមទំនើងទាំងនេះទេ ស្រាប់តែនៅសុខៗនេះ ​ក្រុមទំនើងទាំងនេះបានយកលិខិតទិញលក់ដីជាមួយឈ្មោះ នៅ សុខា ដែលកន្លងមកឈ្មោះ នៅ សុខា នេះបានរំលោភបំ ពានលួចដីរបស់លោកទៅដាក់បញ្ចាំ និងលក់ឲ្យអ្នកផ្សេងដែលលោកមិនដែលបានដឹងសោះតែម្តង ។ ក្រុមទំនើងទាំងគេបានយកលិខិតគ្មានសុពលភាពមកអះអាងថាជាប័ន និងលិខិតទិញលក់ដីនេះអាចគ្របដណ្តប់ លើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់លោក អែម សុ ផល ទៅវិញ ។

ក្រោយមកក្រុមគ្រួសារលោក អែម សុផល មើលឃើញថារឿងរាវនេះពិតជាមានការរំលោភបំពានខុសច្បាប់ពីក្រុមទំនើងនេះ ក្រុមគ្រួសារលោក​ អែម សុផល បានទៅដាក់ពាក្យសុំអន្តរាគមន៍ពីអាជ្ញាធរឃុំព្រែកតាកូវ ដែលមានលោក អឿ សំអ៊ន ជាមេឃុំផងនោះ តែបែជាអា ជ្ញាធរ ឃុំព្រែកតាកូវ បានទទួលពាក្យពាក្យបណ្តឹងទប់ស្កាត់របស់ក្រុមទំនើងដ៏មានឥទ្ធិពលដែលដឹកនាំដោយលោក ភឺន ផារិទ្ធិ និងលោក រុំ ផានិត ជាអ្នកតំណាងឲ្យឯកឧត្តម ឧត្តមសេនីយទោ ភឺន ផល្លា ទៅវិញ ហើយថែមទាំងពុំបានដោះស្រាយអ្វីឡើយ អាជ្ញាធរឃុំព្រែកតាកូវ ដែលដឹកនាំដោយលោក អៀ សំអ៊ន ជាមេឃុំ ហាក់បីដូចជាខ្លាចនូវអំណាចឥទ្ធិពលរបស់ក្រុមទំនើងទាំងនោះផងដែរ ។

សូមជំរាបថា កាលពីថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់មានអាជ្ញធរភូមិមាន លោកស្រី អាន សុជាតា ជាអនុប្រធានភូមិព្រែកតាកូវ, អាជ្ញាធរឃុំ មានលោក អឿ សំអ៊ន ជាជំទប់ទី១ នៃឃុំព្រែកតាកូវ (បច្ចុប្បន្នជាមេឃុំ) អាជ្ញាធរស្រុកមាន លោក អែតដា ដូរ៉ាមី ជាអភិបាលរងស្រុកខ្សាច់កណ្តាល អាជ្ញាធរកងកំលាំងនគរបាលដឹកនាំកងកំលាំងនគរបាលដោយមានលោក អ៊ុន យ៉ុង ជាអធិការរងស្រុកខ្សាច់កណ្តាល និងកងកំលាំងអាវុធហត្ថបានដឺកនាំកងកំលាំងអាវុធហត្ថដោយមានលោក ថុង សៀកឡុង ជាមេញ្ជាការរងនៃអាវុធហត្ថស្រុកខ្សាច់កណ្តាល បានចូលរួមជាមួយ មន្ត្រីអាជ្ញាសាលានៃសាលាដំបូងខេត្តកណ្តាល បានចុះអនុវត្តតាមអំ ណាចសាលដីការរបស់តុលាការកំពូល ក្នុងការទទួលស្គាល់ និងប្រគល់កម្មសិទ្ធទៅឲ្យលោក អែម សុផល និងក្រុមគ្រួសារ ជាអ្នកគ្រប់គ្រង និងជាម្ចាស់ដីពិតប្រាកដ ចាប់ពីពេលនោះមក ។

ប៉ុន្តែបែមកមើលទៅលើ អាជ្ញធរឃុំព្រែកតាកូវវិញម្តង ដោយមានលោក អឿ សំអ៊ន បច្ចុប្បន្នជាមេឃុំ និងអាជ្ញាធរស្រុកខ្សាច់កណ្តាល ទាំងលោកអភិបាលនៃគណៈអភិបាលស្រុក និងលោកអភិបាលរងស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៃស្រុក ដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បែជាមិនអើពើទៅលើប្រជាពលរដ្ឋដែលជួបនូវបញ្ហា បែនេះទៅវិញ សួរថាតើអាជ្ញាធរឃុំព្រែកតាកូវ និងអាជ្ញាធរស្រុកខ្សាច់កណ្តាលទាំងអស់នេះខ្លាចអំណាចឥទ្ធិពលក្រុមទំនើងមួយ នេះឬ មួយយ៉ាងណា ? ឬមួយអាជ្ញាធរឃុំព្រែកតាកូវ និងអាជ្ញាធរស្រុកគ្មានសម្ថតភាពក្នុងការពន្យល់់ប្រាប់ក្រុមទំនើងដ៏មានឥទ្ធិពលមួយនេះ ឬយ៉ាងណា ?  ។

អស់ជាច្រើនខែកន្លងទៅក្រោយពីអាជ្ញាធរឃុំ មិនបានដោះស្រាយឲ្យលោក អែម សុផល និងក្រុមគ្រួសារទេ ដោយកើតក្តីមិនអស់ចិត្ត លោក អែម សុផល និងក្រុមគ្រួសារ បានសំរេចចិត្តដាក់ពាក្យស្នើ​សុំទៅអាជ្ញធរស្រុកខ្សាច់កណ្តាលទៀត តែក្រោយពីដាក់ពាក្យទៅអាជ្ញធរស្រុកអស់រយៈពេលច្រើនខែផងដែរ ក៏នៅមិនទទួលបានការហៅក្រុមទំនើងដ៏មានឥទ្ធិពលមួយនោះមកពន្យល់បកស្រាយ ដល់ក្រុមទំ នើងនោះក៏ផងដែរ ។

សកម្មភាពអសកម្មរបស់អាជ្ញាធរបែបនេះធ្វើឲ្យក្រុមទំនើងដ៏មានឥទ្ធិពលដែលដឹកនាំដោយឈ្មោះ ភឺន ផារិទ្ធិ និង រុំ ផានិត ជាអ្នកតំ ណាងឲ្យឯកឧត្តម ឧត្តមសេនីយទោ ភឺន ផល្លា នៅតែបង្កអុកឡុកសព្វគ្រប់បែបយ៉ាងមកលើលោក អែម សុផល និងក្រុមគ្រសារ ដោយមិនឲ្យ លោក អែម សុផល និងក្រុមគ្រួសារប្រកបមុខរបរដាំដំណាំកសិកម្មបានឡើយ ។

សំណូមពរ និងសុំធ្វើការអំពាវនាវដល់លោកអភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយដោះស្រាយលើសកម្មភាពអុកឡុករបស់ក្រុមទំនើងដ៏មានឥទ្ធិពលដែលដឹកនាំដោយឈ្មោះ ភឺន ផារិទ្ធិ និង រុំ ផានិត ជាអ្នកតំណាងឲ្យឯកឧត្តម ឧត្តមសេនីយទោ ភឺន ផល្លា នេះផង ។

សូមសម្តេចតេជោពុក និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ែ ជួយឲ្យកូន និងក្រុមគ្រួសារកូន ឲ្យរួចផុតពីការគំរាមកំហែងអុកឡុករបស់ក្រុមទំនើងដ៏មានឥទ្ធិពលដែលដឹកនាំដោយឈ្មោះ ភឺន ផារិទ្ធិ និង រុំ ផានិត ជាអ្នកតំណាងឲ្យឯកឧត្តម ឧត្តមសេនីយទោ ភឺន ផល្លា ផង ។

ខ្ញុំបាទ និងក្រុមគ្រួសារសូមលើកដៃបួងសួងដល់វត្ថុសក្តិសិទ្ធិដែលមាននៅក្នុងលោកនេះជួយតាមថែរក្សា សម្តេចតេជោ ពុក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ែ និងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន មានអាយុយឺនយូរជាងរយវស្សា ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួត តរៀងទៅ ៕

រូភាពថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ចុះអនុវត្តសាលដីកាតុលាការកំពូលៈ    

រូបភាពលោក អឿ សំអ៊ន មេឃុំព្រែកតាកូវ

រូបភាពក្រុមទំនើងដ៏មានឥទ្ធិពលដឹកនាំដោយឈ្មោះ ភឺន ផារិទ្ធិ នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២២ ៖

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook