កែសម្រូលដោយ ចាន់ សឿន (អន្តរជាតិ)៖ ដីវត្តប្រាសាទហិណ្ឌូបានសាងសង់សម្រាប់បិទមាត់អណ្តូងជ្រៅមួយបានបាក់រលំ ហើយយ៉ាងហោចណាស់មនុស្ស 14 នាក់បានស្លាប់ ខណៈពេលដែលអ្នកកាន់សាសនាហិណ្ឌូជា
ច្រើនបាននាំគ្នាទៅព្រះវិហារដើម្បីប្រារព្ធខួបកំណើតរបស់ Rama ។
នៅថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ ២០២៣ គេហទំព័រព័ត៌មាន Hindustan Times បានរាយការណ៍ថាជាន់នៃប្រាសាទហិណ្ឌូនៅ Madhya Pradesh បានដួលរលំ។ហើយមានមនុស្សចូលរួមជាច្រើនក្នុងព្រឹត្តិការណ៍សាសនា
សំខាន់ៗ បានធ្លាក់ចុះបណ្តាលអោយមានមនុស្ស១៤នាក់បានស្លាប់ ហើយវីដេអូដែលបានចែកចាយលើបណ្តាញសង្គម បង្ហាញថា មនុស្សភាគច្រើនបានជាប់គាំងនៅលើជណ្តើរទៅកាន់អណ្តូង ហើយអ្នកខ្លះខំ
ព្យាយាមឡើងលើប៉ុន្តែឡើងមិនរួច។

គួរបញ្ជាក់ថា ៖ តំបន់នេះត្រូវបានសាងសង់កាលពី ៥០ ឆ្នាំមុន ដើម្បីគ្របដណ្តប់អណ្តូងបុរាណ ដែលធ្លាប់ប្រើជាអណ្តូងជ្រៅសហគមន៍ ហើយជញ្ជាំង ស្រះ ធ្វើ ជា ជណ្ដើរ សម្រាប់ យក ទឹក ចំពោះហេតុការណ៍នេះបាន
កើតឡើងនៅប្រាសាទ Sri Baneshwar Mahadev Chulalal ក្នុងទីក្រុង Indore រដ្ឋ Madhya Pradesh នៅពេលកើតហេតុគេ ឃើញ មាន មនុស្ស ម្នា យ៉ាងច្រើន កុះករ នៅ ក្នុង តំបន់ នោះ មុន ពេល ដី បានបាក់
ដួល រលំ ។ ព្រោះ ជា ថ្ងៃ សម្រាប់ អ្នក កាន់ សាសនា ហិណ្ឌូ ធ្វើ បុណ្យ ចូលរួមក្នុងពិធីសាសនានៅថ្ងៃ “Ram Navami” ឬថ្ងៃកំណើតរបស់ Rama ។
រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ១៤ នាក់ ភាគច្រើនជាស្ត្រី។ ក្រៅ ពី នេះ មនុស្ស ១៩ នាក់ ត្រូវ បាន គេ ជួយ សង្គ្រោះ អ្នកខ្លះរង របួស ស្រាលនិងធ្ងន់ ក្រុមមន្ត្រី អាជ្ញាធរបាន បញ្ជា ឲ្យ
ពន្លឿនការ ស៊ើបអង្កេតលើ ហេតុការណ៍ ទាំងនេះ ៕ (អាយភីធី)

