Connect with us

កងកម្លាំងប្រដាប់អាវុធ

កក្រើកវិទ្យាល័យជម្ពូវ័នឆ្នាំ២០២៣នេះ ដោយសារតែកម្មវិធីសង្ក្រាន្តដ៍ធំមួយនេះរបស់យុវជនមួយក្រុម បន្ទាប់ពីខកខានរយៈពេល៣ឆ្នាំដោយសារ Covid19

ភ្នំពេញ៖ នាថ្ងៃទី០១ខែមេសាឆ្នាំ២០២៣នេះនៅ សាលាចំណេះទូទៅបច្ចេកទេស ហ៊ុន សែន ជម្ពូវ័នប្រារដ្ធកម្មវិធីសង្ក្រាន្រយៈពេល៣ថ្ងៃពីថ្ងៃទី១ដល់ថ្ងៃទី៣មេសា ឆ្នាំ២០២៣នេះ ឆ្នាំថ្មីដែររៀបចំដោយយុវជន១ក្រុម ដែលមានឈ្មោះថាក្រុម និស្ស័យ គោលបំណង ចែករំលែកសិល្បៈ វប្បធម៌ល្បែងប្រជាប្រិយ និង វិស្សមកាលជុំមិត្តគ្រប់ជំនាន់។

ក្នុងនេះផងដែរលោក ឯម ស៉ីដា ស្ថាបនិកសង្ក្រាន្តវិទ្យាល័យបានផ្តល់បទសម្ភាសន៍ដល់អង្កភាពសារព័ត៍មានកម្ពុជាសន្តិភាពផងដែរ។

ក្នុងឱកាសនេះលោកបានបញ្ជាក់បន្ថែមថា យើងជាអតីតសិស្សវិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត ដែលរៀនខុសជំនាន់គ្នា តែមានបេះដូងតែមួយ និងទិសដៅតែមួយ វាផ្តើមចេញពីការរៀបចំកម្មវិធីជួបជុំអតីតសិស្សលើកដំបូងមួយរបស់វិទ្យាល័យយ៉ាងជោគជ័យ ឆ្លងកាត់ការធ្វើការជាមួយគ្នា យើងបានស្វែងរកពីភាពជាដៃគូពិតប្រាកដ ថាយើងចង់ធ្វើអ្វីដែលល្អៗសម្រាប់យុវជនយើងជំនាន់ក្រោយ។ ពេលនោះយើងក៏សម្រេចថា គួរបន្តរួមគ្នា ធ្វើរឿងអស្ចារ្យជាងនឹង។ យើងក៏សួរគ្នាថា អ្វីជារឿងអស្ចារ្យនោះ ចម្លើយគឺថា ធ្វើអ្វីដែលសាលាយើងមិនទាន់បានធ្វើ នោះគឺការជួបជុំ អបអរសាទរឆ្នាំថ្មី។ខណៈពេលដែលសាលាត្រៀមរៀបចំកម្មវិធី បុណ្យផ្កាសាមគ្គី ហើយគណនាយក ស្នើរសុំអោយយើងជួយរៀបចំដូច្នេះយើងក៏បានធ្វើអោយកម្មវិធីកាន់តែធំ ហើយប្លែក ដែលយើងបានស្វែងយល់នឹងរៀនសូត្រពី ព្រិត្តិការណ៏ អង្គរសង្ក្រាន្ត។ ហើយយើងចង់រំលេចកម្មវិធីបែបនេះ ក្នុងកម្រិតវិទ្យាល័យ ដែលជាថ្នាលក្នុងការបណ្តុះស្មារតីយុវជន ដោយបានដាក់ឈ្មោះកម្មវិធី ថា សង្ក្រាន្តវិទ្យាល័យ។

សមាជិកស្នូល និងបង្គោលក្រុមរបស់យើង មានមិនច្រើនទេ តែយើងមានអ្នកគាំទ្រ ស្ម័គ្រចិត្តនៅពីក្រោយរាប់រយ ពាន់នាក់ ទោះបីពួកគាត់បានជួយផ្ទាល់ ឫដោយប្រយោលក៏ដោយ។

ការរៀបចំកម្មវិធីសង្ក្រាន្តវិទ្យាល័យ ដំបូងឡើងឋិត មិនមានការឧបត្ថម្ភពីបណ្តាដៃគូរ ក្រុមហ៊ុនណាទេ តែយើងបានប្រើយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន និង ជឿជាក់លើខ្លួនឯង។ មានន័យថា យើងត្រូវបង្កើតកម្មវិធីអោយចេញជារូបរាងដោយមានផែនការ និង យុទ្ធសាស្ត្រទីផ្សារច្បាស់លាល់ ជាមួយនឹងភាពខ្លាំងលើផ្នែកទំនាក់ទំនង ដោយប្រាកដប្រជាថា អ្នកចូលរួមនឹងទទួលបានអារម្មណ៏ប្លែក នឹងកម្មវិធីមួយនេះ។

តើខាងបងរៀបចំសង្ក្រាន្តបានប៉ុន្មានដងហើយ?ទីតាំងណាខ្លះ?

កម្មវិធី «សង្ក្រាន្តវិទ្យាល័យ» បានប្រារព្ធឡើង៤ដងរួចមកហើយ ពោលគឺ លើកទី១ និងទី២ នៅឆ្នាំ២០១៦ និង ២០១៧៖វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន លើកទី៣ នៅឆ្នាំ២០១៨៖ វិទ្យាល័យ ជាស៊ីមសាមគ្គី និងលើកទី៤ ឆ្នាំ ២០១៩ នៅវិទ្យាល័យ ឥន្ទ្រទេវី

ហេតុអ្វីបានជាបងសម្រេចចិត្តរៀបចំកម្មវិធីនេះឡើង?

យើងចូលរួមផ្សព្វផ្សាយ ជាមួយសកម្មភាព របស់ សសយក ដោយរៀនសូត្រ ស្វែងយល់ពី ការរៀបចំព្រឹត្តិការណ៏អង្គរសង្ក្រាន្ត ដោយរៀបចំកម្មវិធីនេះក្នុងកម្រិតវិទ្យាល័យ ជាសំខាន់ ក្រោមគោលបំណងដូចខាងក្រោម

* ផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំ, ឧបករណ៍ប្រជាប្រិយ និងចង្វាក់ប្រពៃណីរបស់ខ្មែរ។
*
ផ្តល់ឱកាសដល់សិស្សវិទ្យាល័យផ្សេងៗ ចូលរួមជាមួយកម្មវិធី ហើយយល់ពីតម្លៃ មិត្តភាពសាមគ្គីភាព និងការស្រលាញ់ រាប់អានគ្នា អធ្យាស្រ័យគ្នា ដោយគោរពតាមទម្រង់ នៃសិល្បៈវប្បធម៌ ប្រពៃណីខ្មែរ ក្រោមស្មារតីខ្មែរតែមួយ។
*
លុបបំបាត់សិល្បៈបែកស្លុយ និងសាបព្រោះនូវទម្រង់សិល្បៈ បែបប្រជាប្រិយ ប្រពៃណីខ្មែរ។
*
ផ្សារភ្ជាប់ និងលើកទឹកចិត្តប្អូនៗ វិទ្យាល័យនានា តាមរយៈការចូលរួមកម្មវិធី ក្នុងបរិវេណវិទ្យាល័យខាងលើ ដោយមិនប្រកាន់ទស្សនៈវិទ្យាល័យនិយម។

កាជ្រើសរើសរៀបចំកម្មវិធីតាមវិទ្យាល័យនៃឆ្នាំនីមួយៗសម្រេចតាមលក្ខណះវិនិច្ឆ័យអ្វីខ្លះ?

មានតែ២ ចំនុចសំខាន់ៗទេ (1) “ទំនុកចិត្តនិងជឿជាក់លើក្រុមការងារស្នូល” (2) “ការសហការពីគណនាយក ដែលជាម្ចាស់ផ្ទះ

តើក្នុងសង្ក្រាន្តនោះមានកម្មវិធីកំសាន្តអ្វីខ្លះ?

យើងមានកម្មវិធីកំសាន្តលក្ខណៈសប្បាយៗបែបចូលឆ្នាំខ្មែរ តែអ្វីដែលសំខាន់នៅ គឺរំលេច នៅចំនេះដឹង ពីទម្រង់វប្បធម៏ ប្រជាប្រិយ ប្រពៃណីរបស់ខ្មែរយើង ក្នុងនោះយើងមាន តំបន់មួយហៅថា ភូមិខ្មែរ ដែលតំបន់នេះ បានរៀបចំជាពិសេសសម្រាប់អ្នកចង់ស្វែងយល់ និងកំសាន្តសប្បាយបែបប្រជាប្រិយប្រពៃណីរបស់ខ្មែរ ដូចជា ការរាំបែបតន្ត្រីស្រុកស្រែ ការបត់ផ្កាឈូក ផ្កាម្លិះ ស្វែងយល់ពីចាប៉ី របាំប្រពៃណី និងឧបករណ៏ភ្លេងខ្មែរជាដើម។ ក្រៅពីនោះ ក៏យើងមិនអភិរក្សនិយមដែរ យើងក៏មាន តំបន់ ឆាកតន្ត្រីធំមួយទៀត ដែលផ្តល់វេទិការ ដល់ប្អូនៗតន្ត្រីករ សិល្បករវ័យក្មេងបានបង្ហាញពីទម្រង់សិល្បៈ សម័យ បែបតន្ត្រី Slow Rock, Pop Rock, Hard Rock នោះគឺមានការចូលរួម ពីBAND ជាច្រើនផងដែរ។ តំបន់ភូមិរីករាយ តំបន់អាហារផ្សារសង្ក្រាន្ត ជាមួយនឹងកម្មវិធីរបស់ដៃគូរសហការរបស់យើងជាមួយនឹងការលេងហ្គេមសប្បាយៗយករង្វាន់ជាច្រើន។

តើមានផលវិបាកអ្វីខ្លះក្នុងការៀបចំកម្មវិធី?

បើនិយាយពីផលលំបាក គឺមានជាច្រើនសម្រាប់យើង ពិសេសគឺពេលវេលា (Quality Time) ក្រុមការងារស្នូលរបស់យើងទាំងអស់កំពុងបំរើការងារលើវិស័យឯកជនយ៉ាងមមាញឹកផ្សេងៗគ្នា។ តែពួកយើងបានឆ្លៀត ចុងសប្តាហ៏ធ្វើការយប់លើគម្រោងនេះ ព្រោះយើងមិនមែនធ្វើកម្មវិធីនេះ ជាអាជីពមុខរបររបស់យើងទេ វាគ្រាន់តែជាព្រឹត្តិការណ៏ប្រចាំឆ្នាំ ដែលយើងប្រើកម្លាំងកាយ ទឹកចិត្ត និងក្តីស្រលាញ់មកធ្វើ ដូចអ្វីដែលបច្ចុប្បន្នប្អូនៗតាមបណ្តាវិទ្យាល័យផ្សេងៗកំពុងធ្វើដូចគ្នា ខ្ញុំជឿជាក់ថា ពួកគាត់មិនមានអីទេ មានតែបេះដូងនិងការស្រលាញ់នេះឯង។

សូមបញ្ជាក់ផងដែរថាក្នុងកម្មវិធីនេះក៍មានការចូលរួមសំដែរពីសិល្បៈករ សិល្បៈការនីល្បីក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook