Connect with us

ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំនៅថ្ងៃពុធនេះលើបញ្ហាមីយ៉ាន់ម៉ា

NEW YORK៖ ប្រភពការទូត បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសអង់គ្លេស បានអំពាវនាវឲ្យមានការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលក្រុមបាតុករប្រឆាំងរដ្ឋប្រហារត្រូវបានសម្លាប់កាលពីចុងសប្តាហ៍។

ប្រភពដដែល បាននិយាយថា សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥ នឹងចាប់ផ្តើមបើកការប្រជុំនៅថ្ងៃពុធនេះ ជាមួយនឹងការធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីស្ថានការណ៍មីយ៉ាន់ម៉ា ដោយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិគឺលោកស្រី Christine Schraner Burgener ។ វាមិនច្បាស់ទេថា ក្រុមប្រឹក្សាសន្តិសុខនឹងអាចយល់ព្រមលើសេចក្តីប្រកាសថ្មីមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ដែលតម្រូវឱ្យមានការឯកភាពគ្នាក្នុងចំណោមសមាជិកដែលរួមមានរុស្ស៊ី និងចិន។

កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខបានចេញសេចក្តីប្រកាសថ្កោលទោសជាលើកដំបូងយ៉ាងខ្លាំងចំពោះ“ ការប្រើប្រាស់អំពើហឹង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី” ដែលក្នុងនោះរួមមានទាំងស្ត្រីនិងកុមារផងដែរ។ ការប្រកាសដែលបានដឹកនាំដោយចក្រភពអង់គ្លេសនេះ មិនរួមបញ្ចូលការធ្វើរដ្ឋប្រហារ ឬលទ្ធភាពនៃការដាក់ទណ្ឌកម្មអន្តរជាតិទៅលើមីយ៉ាន់ម៉ានោះទេ។ ប្រទេសចិននិងរុស្ស៊ី មិនបានចូលរួមប្រឆាំងឬថ្កោលទោសដល់មីយ៉ាន់ម៉ានោះទេ ហើយមិនតែប៉ុណ្ណោះសមាជិកក្រុមប្រឹក្សាអាស៊ីផ្សេងទៀតដូចជា ឥណ្ឌា និងវៀតណាមក៏មិនបានថ្កោលទោសដូចគ្នា។

កាលពីថ្ងៃទី៤ ខែកុម្ភៈនេះ ក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

អង្គការសហប្រជាជាតិ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០៧ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ក្នុងនោះមានកុមារ ៧ នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook