Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ នឹងប្រជុំដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូ​រ​​បន្ថយទោស និងលើកលែងទោសក្នុង​ឱកា​ស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១

(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ថា​នៅវេលាម៉េាង ២ និង៣០ នាទីរសៀលស្អែកនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដោយធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូ​រ​​បន្ថយទោស និងលើកលែងទោសក្នុង​ឱកា​ស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តម បានបន្តថា កិច្ចប្រជុំខាងលើនោះ បានធ្វើឡើង តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣ (ពន្ធនាគាររាជធានី~ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) ដែលសរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះ៖ ១. ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់) និង២.ស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook