Connect with us

ព័ត៌មានទាន់ហេតុការណ៍

ឪពុកចាក់ប្រពន្ធ១០០ដង មុនបោះកូនប្រុសអាយុ២ឆ្នាំទៅអោយក្រពើស៊ី

ប្រែសម្រួលៈ ឈិត សំណាង (វ៉ាស៊ីនតោន)៖​​ ​ឪពុកជនជាតិអាមេរិកម្នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់គាត់បានចាក់ប្រពន្ធរបស់ច្រើនជាង ១០០ ដង មុនពេលបោះកូនប្រុសអាយុ ២ ឆ្នាំរបស់គាត់ចូលទៅក្នុងបឹង ហើយត្រូវបានក្រពើស៊ី នេះតាមព័ត៌មានដែលអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាពទទួលបាននៅ​ រសៀល ថ្ងៃ ចន្ទទី ០៣ ខែ មេសា ឆ្នាំ ២០២៣។

បើរបសយការណ៍មន្ត្រីប៉ូលីសថាប៉ូលីសបានចាប់ខ្លួន Thomas Mosley អាយុ ២១ ឆ្នាំបន្ទាប់ពីគាត់បានចាក់ប្រពន្ធរបស់គាត់ឈ្មោះ Pachoon Jeffrey អាយុ ២០ ឆ្នាំច្រើនជាង 100 ដងនៅក្នុងបន្ទប់ទឹកផ្ទះល្វែងរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍។ មុន​នឹង​យក​កូន​ប្រុស​អាយុ​២​ឆ្នាំ ឈ្មោះ តេលេន ម៉ូស្លី ទៅ​ចោល​បឹង​រហូត​ដល់​កូន​ត្រូវ​ក្រពើ​ស៊ី។ ប៉ូលិស​បាន​ប្រញាប់ប្រញាល់​តាម​រក​ក្មេង​ប្រុស​ដែល​បាត់​ខ្លួន​រហូត​រក​ឃើញ​សាកសព​ក្មេង​នៅ​មាត់​ក្រពើបាត់ទៅហើយដោយមិនអាចជួយបាននោះទេព្រោះកុមារត្រូវស្លាប់បាត់ទៅហើយ។

សូមរំលឹកថានៅក្នុងបឹងមួយចម្ងាយប្រហែល ១០ ម៉ាយពីអគារផ្ទះល្វែងរបស់គាត់ ប៉ូលីលបានសម្រេចចិត្តសម្លាប់ក្រពើចោលផងដែរ។ ដើម្បីយកសាកសពក្មេងប្រុសចេញនិងធ្វើកោសល្យវិច័យតាមច្បាប់។

លោក Mosley ត្រូវបានប៉ូលិសចាប់ខ្លួននៅមន្ទីរពេទ្យ។ ខណៈ​គាត់​ទៅ​ព្យាបាល​ការ​កាត់​វត្ថុ​មុត​ស្រួច​ក្នុង​ពេល​ធ្វើ​ឃាតចេញពីខ្លួនរបស់គាត់។ លោក Mosley ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ចំនួន​ពីរ​ករណី មួយ​ករណី​សម្លាប់​ប្រពន្ធ​របស់​លោក និង​មួយ​ករណី​លើ​កូន​ប្រុស​របស់​លោក។

​ក្រុម​គ្រួសារ​សពបាននិយាយថា ពួកគេបាននិយាយជាមួយ Jeffrey ។ និងតេលេនចុងក្រោយនៅល្ងាចថ្ងៃពុធ។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ គេ​មិន​អាច​ទាក់ទង​ម្តាយ​ក្មេង​នោះ​បាន​ទេ ។ ដូច្នេះពួកគេគេបានជូនដំណឹងដល់អ្នកថែទាំផ្ទះល្វែង។ ហើយ​មន្ត្រី​សុខុមាលភាព​សង្គម​ចុះ​ពិនិត្យ​ផ្ទះល្វែង​រហូត​រក​ឃើញ​សព​ម្តាយ​នាង ។ ប៉ុន្តែមិនបានរកឃើញក្មេងប្រុសនោះទេ។ រហូតដល់មានការចល័តយន្តហោះគ្មានមនុស្សបើករហូតដល់ដល់ទៅពីរគ្រឿង ហើយសត្វឆ្កែដែលហិតក្លិនបានជួយស្វែងរក ​រហូតទៅ​រក​សព​កូន​នៅ​មាត់​ក្រពើ​ក្នុង​បឹងទើបឃើញតែមិនអាចជួយសង្គ្រោះបាននោះឡើយព្រោះកុមារអាយុ២ឆ្នាំនោះបានបាត់បង់ជីវិតទៅហើយ៕

ប្រភព៖ Daily Mail

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook