ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាបុត្រា សម្ដេចតេជោ ហ៊ុន សែន ផងដែរនោះ បានបង្ហោះសារមួយ ដែល សម្ដេច សរសេរដោយផ្ទាល់ដៃ។ ក្នុងនោះ មានខ្លឹមសារប្ដេជ្ញាខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ ហើយបើតាម លោក ហ៊ុន ម៉ានី ខ្លឹមសារនេះ មិនមែនគ្រាន់តែជាពាក្យពេចន៍នោះទេ តែវាជាស្មារតីមួយដ៏សំខាន់ ដើម្បីអប់រំ និងកសាងស្មារតីទទួលខុសត្រូវសម្រាប់មាតុភូមិ និងអនាគតរបស់កម្ពុជា។

ខ្លឹមសារ បានសរសេរថា “ទូលព្រះបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនា នៃប្រទេសជាតិរបស់យើង”។
បើតាមការបញ្ជាក់ ខ្លឹមសារនេះ គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសរសេរដោយផ្ទាល់ដៃ ពីព្រោះមានបញ្ជាក់នៅខាងក្រោមថា “សម្ដេចតេជោ ហ៊ុន សែន”។

ទាក់ទងនឹងខ្លឹមសារនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ខ្លឹមសារនេះមិនមែនគ្រាន់តែជាពាក្យពេចន៍នោះទេ តែវាជាស្មារតីមួយដ៏សំខាន់ ដើម្បីអប់រំ និងកសាងស្មារតីទទួលខុសត្រូវសម្រាប់មាតុភូមិ និងអនាគតរបស់កម្ពុជា។ ៕