Connect with us

ព័ត៌មានជាតិ

ទិន្នន័យក្បាលដីចំនួន ៩៧៤ ក្បាលដី ត្រូវបានធ្វើពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំស្រែហ៊ុយ ស្រុកកោះញែក

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២៣ មន្ទីររៀបចំដែន ដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំស្រែហ៊ុយ ស្រុកកោះញែក ក្រោមវត្តមានលោក ឈឹម កាន អភិបាលរងខេត្តមណ្ឌល គិរី លោក ជិន ឆរម្យ អនុប្រធាននាយកដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លឹម ចាន់សូភី ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមទាំងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែហ៊ុយ ស្រុកកោះញែក។

លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងនូវការកោតសរ សើរដល់មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដីខេត្ត និងក្រុមមន្ត្រីបច្ចេកទេស រាជ ធានីភ្នំពេញ រួមទាំងអាជ្ញាធរមូល ដ្ឋាន ដើម្បីជួយសម្រួលដំណើរការ ការងារចុះបញ្ជីដីធ្លី នៅខេត្តមណ្ឌល គិរី ដោយសាមគ្គីភាព និងបានលះ បង់ទាំងកម្លាំងកាយកម្លាំងចិត្ត ស្របតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី។ លោក បញ្ជាក់ថា ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅឃុំស្រែហ៊ុយ មានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ហើយរយៈពេល ១៥ ថ្ងៃនេះ ជាពេលវេលាកំណត់ចុង ក្រោយ សម្រាប់អ្នកកាន់កាប់ដី និងស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ មកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋពិតជាត្រឹមត្រូវ។ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាង ទីតាំងក្បាលដី និងប្រភេទទ្រព្យផ្សេងៗ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងអំឡុងពេល ១៥ ថ្ងៃនេះ ។សូមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ។

លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌល គិរី បានឱ្យដឹងថា មន្ទីរបានសហការជាមួយក្រុមមន្ត្រីបច្ចេកទេស របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមមន្ត្រីបច្ចេក ទេសរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យលើក្បាលដី របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយនាពេលនេះ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ។ លោក បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារចុះបញ្ជី មានចំនួន ១០ ក្រុម ក្នុងនោះ អនុវត្តនៅ ស្រុកកោះញែក មានចំនួន ០៤ ក្រុម និងអនុវត្តនៅស្រុកកែវសីមា មានចំនួន ០៦ក្រុម ។ ដោយឡែក សម្រាប់ក្បាលដីដែលនឹងប្រកាសបិទផ្សាយនាពេល នេះ មានក្បាលដីសរុបចំនួន ៩៧៤ ក្បាលដី ដែលមានទំហំផ្ទៃដីសរុបប្រមាណ ១៤៦៣,៤២ ហិកតា ស្មើនឹង ៥៣០ គ្រួសារ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook