Connect with us

ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​អង្គរ​មានការកើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ត្រីមាស​ទី​១

(សៀមរាប)៖ ឧទ្យានបុរាណវិទ្យាអង្គរទទួលបានភ្ញៀវទេសចរបរទេសចំនួន ២៣៦,៣៤១ នាក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើងជិត ១១ ដងពីចំនួន ១៩,៨៤០ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

គ្រឹះស្ថានអង្គរបានឱ្យដឹងថា ទទួលចំណូលបាន ១១.១ លានដុល្លារពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ កើនឡើងជាង ១២ ដងពីត្រឹមតែ ៨១៥,៥៧៥ ដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន  ។

នៅក្នុងខែមីនា ឧទ្យានអង្គរបានស្វាគមន៍ភ្ញៀវបរទេសចំនួន ៧៩,៣៩០ នាក់ ដែលរកប្រាក់ចំណូលបាន ៣.៧៤ លានដុល្លារពីការលក់សំបុត្រ ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័គ បានវាយតម្លៃថា កំណើនគួរឱ្យកត់សម្គាល់ក៏ដោយសារប្រ ទេស ចិនបានបន្ធួរបន្ថយវិធានការប្រឆាំងជំងឺកូវីដ-១៩ និងការអនុញ្ញាតអោយមានដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសឡើងវិញនៅដើមឆ្នាំនេះ ។

ឯកឧត្តមបានប្រាប់សាព័ត៌មានថា “យើងជឿជាក់ថា ភ្ញៀវទេសចរបរទេសកាន់តែច្រើននឹងមកកម្ពុជា ជាពិសេសមកកាន់អង្គរ ក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបើកជើងហោះហើររបស់ពួកគេមកកាន់កម្ពុជា”  ។

ឯកឧត្តមបានបន្ថែមថា “ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិនគឺជាសញ្ញាដ៏ល្អសម្រាប់វិស័យទេសចរណ៍និងសេដ្ឋ កិច្ចរបស់កម្ពុជា ក្រោយយុគសម័យនៃការរាតត្បាតកូវីដ-១៩”  ។

ឧទ្យានបុរាណវិទ្យាអង្គរមានទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេស ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook