ប្រែ សម្រួលៈ ឈិត សំណាំង (បាងកក)៖ បើតាមការលើកឡើងរបស់សារព័ត៌មានអាល្លឺម៉ង់ រថក្រោះ Leopard ២ ចំនួន១៨ត្រូវបានបញ្ជូនទៅអ៊ុយក្រែន រួមជាមួយនឹងអាវុធផ្សេងទៀតដើម្បីទប់ទាល់ជាមួយយុស្ស៊ី។ សម្រាប់ការជួយរដ្ឋាភិបាលក្រុងកៀវ ទប់ទល់នឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ីដោយរថក្រោះLeopard IIនេះមានអានុភាពខ្លាំងក្លាអាចទប់ទាល់ជាមួយរុស្ស៊ីបានយ៉ាងមានប្រសិទ្ធិភាព។
សូមរំលឹកថា នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខមួយថា រថក្រោះ Leopard II ចំនួន ១៨ គ្រឿង ដែលអាល្លឺម៉ង់សន្យាប្រគល់ជូនរដ្ឋាភិបាលក្រុងគៀវនៅពេលនេះបានមកដល់តាមការសន្យាហើយ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី ពេលត្រូវបានបញ្ជូនទៅទឹកដីអ៊ុយក្រែនហើយ។
អាឡឺម៉ង់បានយល់ព្រមក្នុងខែមករាដើម្បីចែកចាយរថក្រោះប្រយុទ្ធទៅអោយអ៊ុយក្រែន។ ដែលត្រូវបានលើកឡើងថាជាអាវុធរនស់លោកខាងលិចដ៏ល្អបំផុតមួយសម្រាប់អ៊ុយក្រែន ដើម្បីបន្ធូរបន្ថយការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់លោកខាងលិចដើម្បីជួយអ៊ុយក្រែន ខណៈដែលរុស្ស៊ីបានថ្កោលទោសវាថាជាការបង្កហេតុដ៏គ្រោះថ្នាក់មួយដែលរុស្ស៊ីនិងឆ្លើយតបយ៉ាងសាកសំចំពោះលោកខាងលិច។
ប្រភពដដែលបន្តថា ក្រៅពីរថក្រោះទាំង១៨គ្រឿង។ នាវាផ្ទុកពាសដែកអាល្លឺម៉ង់ ៤០ គ្រឿង ‘Marder’ និងរថពាសដែកពីរគ្រឿងក៏បានមកដល់អ៊ុយក្រែនផងដែរ។ ខណៈពេលដែលរថក្រោះ Leopard II ចំនួន ៣ គ្រឿងត្រូវបានបរិច្ចាគដោយប្រទេសព័រទុយហ្គាល់ ក៏បានមកដល់អ៊ុយក្រែនផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ កងទ័ពអាឡឺម៉ង់ជួយបណ្តុះបណ្តាលកងកម្លាំង និងទាហានអ៊ុយក្រែន ស្តីពីការប្រើប្រាស់រថពាសដែក Marder នៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៅ Munster និង Bergen នៅភាគខាងជើងនៃប្រទេសផងដែរ៕
ប្រភព៖ cna







