កងកម្លាំងប្រដាប់អាវុធ ពិធីបិទសមយុទ្ធនាគមាស ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន Share Tweet (កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាសលើកទី៥ រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បិទបញ្ចប់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ពិធីបិទសមយុទ្ធនាគមាសនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ។ សមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ។ សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ។ សមយុទ្ធធ្វើឡើងនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមយុទ្ធនាគមាសលើកទី៥នេះ រៀបចំធ្វើឡើង ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កង ទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ ។ សមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ ។ សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាម គ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅ និងធ្វើការ ងាររួមគ្នា ជា មួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នាក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម ។ សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងលើកដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់រួមមានឆ្នាំ២០១៨, ២០១៩ និងឆ្នាំ២០២០ ៕ Post Views: 73 Related Topics: Up Next ហ្វាំងឡង់ជាសមាជិកទី ៣១ របស់អង្គការណាតូ(មានវីដេអូ) Don't Miss Trump បង្ហាញខ្លួននៅក្នុងតុលាការឧក្រិដ្ឋកម្ម Manhattan មិនសារភាពកំហុសចំពោះការចោទប្រកាន់ទាំងអស់ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ7 hours ago ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព័ត៌មានទាន់ហេតុការណ៍8 hours ago លោកឧត្តមសេនីយ Prayut Chan-o-cha មានប្រសាសន៍ថា គណបក្ស Move Forward Party (MFP) មិនគួរដើរចេញពីជួរដោយជួបតំណាងភ្នាក់ងាររដ្ឋាភិបាលទេ ព័ត៌មានទាន់ហេតុការណ៍8 hours ago ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា ព័ត៌មានជាតិ3 months ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ព័ត៌មានជាតិ2 months ago នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago សន្និសីទសារព័ត៌មានស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ ឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធ11 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook