កងកម្លាំងប្រដាប់អាវុធ សមយុទ្ធ«នាគមាស-ឆ្នាំ២០២៣» បង្ហាញពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា Share Tweet (កំពង់ឆ្នាំង)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា សមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់បានកម្ពុជា-ចិន បន្តរីកចម្រើនកាន់តែខ្លាំងក្លា។ សម្តេចពិជ័យសេនា ថ្លែងបែបនេះក្នុងពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សមិទ្ធផលដែលសម្រេចបានក្នុងសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននាពេលនេះ បានកើតឡើងតាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលទ្ធផលជំនួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឥស្សរជនថ្នាក់ ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា «ការធ្វើសមយុទ្ធរួមគ្នា នាគមាស-ឆ្នាំ២០២៣ លើកនេះ បានបង្ហាញដល់ពិភពលោកកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់កម្ពុជា-ចិន បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពី ទំនាក់ទំនងអន្តរជាតិបែបថ្មី» ។ សម្តេចពិជ័យសេនា បន្តថា សមយុទ្ធរួមគ្នានេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេនូវ «មិត្តភាពដែកថែប យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សំដៅជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ» ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់គណៈកម្មការដឹកនាំដំណើរការសមយុទ្ធរួមគ្នា នាគមាស-ឆ្នាំ២០២៣ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងទ័ពរំដោះប្រជាជន ចិន អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំតាមស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រៀបចំសមយុទ្ធរួមគ្នាលើកនេះ ដំណើរការទៅដោយរលូនទទួលបានជោគជ័យតាមការគ្រោងទុក ។ សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ លើកទី៥នេះ បានដំណើរការរយៈពេល២០ថ្ងៃ ដោយមានកម្លាំងចូលរួមចំនួន ២,៨៣១នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ ២,៧៧៤នាក់ និងកងទ័ពរំដោះប្រជាជនចិន២៥៧នាក់ ៕ Post Views: 75 Related Topics: Up Next ទំនងជួបស៊យ! លោកបណ្ឌិត សុខ ទួច រងរបួសយ៉ាងដំណំ សូម្បីរថយន្ត ខណៈពេលចុះបេសកកម្មនៅតំបន់បឹងទន្លេសាប Don't Miss ហ្វាំងឡង់ជាសមាជិកទី ៣១ របស់អង្គការណាតូ(មានវីដេអូ) Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ7 hours ago ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព័ត៌មានទាន់ហេតុការណ៍8 hours ago លោកឧត្តមសេនីយ Prayut Chan-o-cha មានប្រសាសន៍ថា គណបក្ស Move Forward Party (MFP) មិនគួរដើរចេញពីជួរដោយជួបតំណាងភ្នាក់ងាររដ្ឋាភិបាលទេ ព័ត៌មានទាន់ហេតុការណ៍8 hours ago ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា ព័ត៌មានជាតិ3 months ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ព័ត៌មានជាតិ2 months ago នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago សន្និសីទសារព័ត៌មានស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ ឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធ11 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook