(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខេមិនា ឆ្នាំ២០២១នេះ បានចេញ សេចក្តីជូនដំណឹងរបស់ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៥៦) ជូនបងប្អូនកម្មករនិយោជិត។
ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៥៦) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៩៥៤១នាក់ នៅរោងចក្រ សហគ្រាសចំនួន ៣៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដមណឹងខាងក្រោម៖


