Connect with us

ព័ត៌មានជាតិ

ប្រជាជននៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវបានទទួលជ្រាបព័ត៌មានដោយផ្ទាល់ពីសម្តេចតេជោ

ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានការចង្អុលបង្ហាញនិងណែនាំពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង ស្រុកបាទី ខេត្តតាកែវ ទើបឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិក្រាំងប្រទាល ឃុំដូង បានចុះផ្សព្វផ្សាយពីChannel Telegramរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជូនដល់ប្រជាជនដែលរស់នៅក្នុងភូមិក្រាំងប្រទាល។

ក្រោមកិច្ចសម្របសម្រួលពីលោក ខៀវ សុផល អភិបាលរងនៃគណៈអភិបាលស្រុកបាទី រដ្ឋបាលឃុំដូង និងអាជ្ញាធរមូលដ្ឋានភូមិក្រាំងប្រទាល ឯកឧត្តម ស៊ឹម វុទ្ធា និងក្រុមការងារបានជួយសម្របសម្រួលនិងណែនាំឱ្យប្រជាជនទាំងអស់នៅទូទាំងភូមិក្រាំងប្រទាលដែលកំពុងប្រើប្រាស់ទូរស័ព្ទនិងប្រើប្រាស់បណ្តាញTelegramដើម្បីភ្ជាប់ចូលChannel Telegramរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងរយៈពេលពេញមួយថ្ងៃនេះ ប្រជាជនរស់នៅក្នុងភូមិក្រាំងប្រទាលមានសេចក្តីរីករាយជាពន់ពេកដោយបានចូលរួមក្នុងChannel Telegramរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីទទួលបានព័ត៌មានជាក់ច្បាស់និងដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។

ដោយគិតចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣តទៅ ប្រជាជនទាំងអស់រស់នៅក្នុងភូមិក្រាំងប្រទាលបានចូលរួមទទួលបានព័ត៌មានដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីតាមChannel Telegramរបស់សម្តេចតេជោ។

ប្រជាជនទាំងអស់រស់នៅក្នុងភូមិក្រាំងប្រទាលមានមោទកភាពយ៉ាងក្រៃលែង ហើយបានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារចុះមូលដ្ឋានភូមិក្រាំងប្រទាលនិយាយដោយឡែក ដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលជានិច្ចកាលនៅជាប់ជានិច្ចជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តដល់ប្រជាជនទាំងអស់នៅក្នុងភូមិក្រាំងប្រទាលនិយាយដោយឡែក នៅក្នុងឃុំដូងនិយាយរួមទទួលបាននូវព័ត៌មានទាន់ហេតុការណ៍និងច្បាស់លាស់ពីប្រមុខដឹកនាំកំពូលរបស់កម្ពុជា។

ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជានាសម័យតេជោទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ហើយប្រទេសកម្ពុជាបាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ក្នុងវិថីល្បឿនលឿននៃការអភិវឌ្ឍនាសករាជតេជោ។

បន្ថែមពីលើនេះប្រជាជននៅក្នុងភូមិក្រាំងប្រទាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលសិរីគ្រប់ប្រការអំណរឆ្នាំថ្មី ឆ្នាំថោះ ព្រះនាមកិមិរាទេវី នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទីខាងមុខឆាប់ៗនេះ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook