(ភ្នំពេញ)៖ នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រូវបានក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញា ចងក្រងរូបមន្ត និងរៀបចំចុះបញ្ជីម៉ាកសមូហភាពនៃកម្មសិទ្ធិ បញ្ញា ស្របពេលដែលកម្ពុជា កំពុងតែជំរុញឱ្យមានការវិចខ្ចប់នំបញ្ចុកក្រៀមសម្រាប់ការនាំចេញក្រៅស្រុក ។


