Connect with us

ព័ត៌មានជាតិ

ប្រធានគណៈកម្មការផ្សារដើមគរអះអាងថា មិនមានការបិទផ្សារដើមគរនោះទេ ការលក់ដូរ ឬផ្គត់ផ្គង់បន្លែ ផ្លែឈើ ដំណើរការជាធម្មតា

ប្រធានគណៈកម្មការផ្សារដើមគរបានអះអាងថា ចំពោះការចេញសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យមានការផ្អាកការធ្វើចរាចរ និងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង៨ យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃនោះ គឺមិនប៉ះពាក់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរនោះទេគឺនៅតែបើកដំណើរការលក់ជាធម្មតា។

លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃ ទី០២ ខែមេសា ឆ្នាំ២០២១នេះថា ចំពោះផ្សារដើគរ គឺមិនមានការបិទការលក់ដូរ ឬផ្គត់ផ្គង់ បន្ថែម ផ្លែឈើនោះទេ និងមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូច ធម្មតា ដោយ គណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាង មមាញឹកក្នុងការ បំពេញឯកសារនិងកាតសំគាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរ ទាំងនេះ ដើម្បី ឱ្យពួកគាត់មានសិទ្ធិ អាចធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ ដោយមិនមានការឃារឃាំងនិងពិន័យពីអាជ្ញាធរ មានសមត្ថកិច្ច។

លោកបានបន្ថែមថា ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ខាងគណៈកម្មការផ្សារ បាននិងកំពុងរៀបចំធ្វើកាតសម្គាល់ខ្លួនជូនពួកគាត់ហើយ ដើម្បីឱ្យពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច ។

សូមបញ្ជាក់ថា ផ្សារដើមគរ គឺជាផ្សារផ្គត់ផ្គង់បន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរហូតដល់ពេលនេះ បាននិងកំពុងតែបើកដំណើរការលក់ដូរជាធម្មតា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook