(អន្តរជាតិ)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា កុមារប្រហែល ៦៧លាននាក់ បានខកខានដោយផ្នែក ឬទាំងស្រុងតែម្តង ក្នុងការទទួលចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក កាលពីចន្លោះឆ្នាំ២០១៩-២០២១ ដោយសារតែវិធានការបិទខ្ទប់ និងការរំខានចំពោះសេវាថែទាំសុខភាព ដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ។