កាលពីដើមខែធ្នូ ឆ្នាំ២០១៩ តាមរយៈច្បាប់ Global Magnitsky ក្រសួងហិរញ្ញវត្ថុអាមេរិកបានចោទប្រកាន់លោកឧកញ៉ា ទ្រី ភាព ពីបទចូលរួមដោយផ្ទាល់ឬដោយប្រយោលក្នុងអំពើពុករលួយ តាមរយៈការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ ដោយមានការឃុបឃិតគ្នាជាមួយមន្រ្តីកម្ពុជា។
ក្រុមហ៊ុនចំនួន ១១ដែលចុះបញ្ជីក្រោមឈ្មោះឧកញ៉ា ទ្រី ភាព ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្ម ផងដែរ ក្រុមហ៊ុនទាំងនោះរួមមាន៖
១- Try Pheap Group Co., Ltd.;
២- M.D.S. Import Export Co., Ltd.;
៣- Try Pheap Dry Port Co., Ltd.;
៤- Try Pheap Engineering & Construction Co., Ltd.;
៥- Try Pheap Grand Royal Co., Ltd.;
៦- Try Pheap Import Export Co., Ltd.;
៧- Papa Petroleum Co., Ltd.;
៨- Try Pheap Property Co., Ltd.;
៩- Try Pheap Travel & Tours Co., Ltd.;
១០- M D S Thmorda S E Z Co., Ltd.;
១១- Try Pheap Oyadav S E Z Co., Ltd.
សូមបញ្ជាក់ថា ច្បាប់ Global Magnitsky គឺច្បាប់មួយសំដៅអនុវត្តលើមន្ត្រីនៃរដ្ឋាភិបាលបរទេសណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយហាមឃាត់មិនឱ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយឬចេញចូលសហរដ្ឋអាមេរិក។
យ៉ាងណាក៍ដោយ រាល់ការចោទប្រកាន់និងរបាយការណ៍ផ្សេងៗដែលនិយាយប៉ះពាល់ដល់លោកឧកញ៉ា ទ្រី ភាព គឺត្រូវបានលោកឧកញ៉ាបណ្ឌិតសេដ្ឋកិច្វរូបនេះច្រានចោលជានិច្ច ៕