Connect with us

កងកម្លាំងប្រដាប់អាវុធ

ទឹកចិត្តថ្នាក់ដឹកនាំកងទ័ពមេបញ្ជាការតំបន់ប្រតិបត្តិសឹក​រងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បើកផ្ដល់ប្រាក់ធានារ៉ាប់រ៉ង​ប្រាក់បូជាសព និងប្រាក់មួយលើកដំបូងជូនគ្រួសារអតីតយុទ្ធជន ដែលបានទទួលមរណះភាពចំនួន០៦នាក់

-ព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២១ លោកវរសេនីយ៍ឯក លាស់ ណាម មេបញ្ជាការរង​តំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារតំណាងឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិសឹក​រងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចូលរួមបើកផ្ដល់ប្រាក់ធានារ៉ាប់រ៉ង​ប្រាក់បូជាសព និងប្រាក់មួយលើកដំបូងជូនគ្រួសារអតីតយុទ្ធជន ដែលបានទទួលមរណះភាពចំនួន០៦នាក់ស្មើនឹងទឹកប្រាក់ ៣០,៨០៨,០៨០

(សាមសិបលាន ប្រាំបីរយប្រាំបីពាន់ប៉ែតសិបរៀលគត់)នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះវិហារ ក្នុងនោះរួមមាន

១.សពនិវត្តជន និងជនបាត់បង់ ចំនួន០៥នាក់

ទឹកប្រាក់សរុបចំនួន ២២,៤៧១,៦៩០៛ ។​

២.សពជនពិកា ចំនួន០១នាក់

ទឹកប្រាក់សរុបចំនួន ៨,៣៣៦,៤០០៛ ។​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook