ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Yves Gonzalez តំណាងក្រុមហ៊ុន Google ទទួលបន្ទុកកិច្ចការរដ្ឋាភិបាល និងគោល នយោបាយសាធារណៈតំបន់អាស៊ីអាគ្នេយ៍ និង លោក Chean Sithykun តំណាងក្រុមហ៊ុន Google ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសាកាកម្ពុជារៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នូវការរីករាយដោយបានជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុន Google ដែលជាផ្នែកនៃប្រពន្ធ័ផ្សព្វផ្សាយមួយដ៏សំខាន់ក្នុងការទប់ស្កាត់នូវការផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយ នៅកម្ពុជា ។

លោក Yves Gonzalez បានបញ្ជាក់ពីជំហរក្នុងការចូលរួមសហការការងារជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការលុបបំបាត់ ទប់ស្កាត់ការផ្សាយដំណឹង និងព័ត៌មានក្លែងក្លាយ ហើយក្រុមការងាររបស់ Google និងសហការជាមួយ ក្រុមការងារព័ត៌មានវិទ្យា ក្រសួងព័ត៌មាន ដើម្បីរួមគ្នាធ្វើកិច្ចការងារឱ្យបានល្អប្រសើរ ព្រោះនៅកម្ពុជា នៅពេលខាងមុខ នេះមានរៀបចំព្រឹត្តការណ៍ធំៗ ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ៕